• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេច ចែករំលែកជាមួយម៉ូសំប៊ិក ពីបទពិសោធន៍របស់ខ្លួនក្នុងប្រតិបត្តិការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; អនុវត្តន៍យ៉ាងសកម្មរាល់យន្តការ សហប្រតិបត្តិការទ្វេភាគី បន្តសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានរដ្ឋសភា ម៉ូសំប៊ិច (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី ២២ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាម៉ូសំប៊ិក Esperanca Laurinda Francisco Nhiuane Bias ដែលលោកស្រីមកសម្តែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា៖ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណី ហើយចាត់ទុក ម៉ូសំប៊ិកជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់ វៀតណាមនៅអាហ្វ្រិក ហើយស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់តាមគ្រប់លំដាប់ថ្នាក់ ក្រសួងនិងមូលដ្ឋាន។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេច ចែករំលែកជាមួយម៉ូសំប៊ិកពីបទពិសោធន៍របស់ខ្លួនក្នុងប្រតិបត្តិការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; អនុវត្តន៍យ៉ាងសកម្មរាល់យន្តការសហប្រតិបត្តិការទ្វេភាគី បន្តសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

ចំណែកឯលោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិកបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ លើវិស័យជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក។ ចែករំលែកការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសទាំងពីរ; ដំណើរទស្សនាបណ្ឌិត្យសភានយោ បាយជាតិហូជីមិញ បណ្ឌិត្យសភាកសិកម្មវៀតណាម គណៈកម្មាធិការជាតិទទួលបន្ទុកទប់ទល់នឹងឧប្បត្តិហេតុ គ្រោះមហន្តរាយ ស្វែងរកនិងជួយសង្គ្រោះវៀតណាម  លោកស្រីប្រធានរដ្ឋសភាម៉ូសំប៊ិក បាននិយាយថា ការផ្លាស់ប្តូរមតិជាមួយបណ្តាភាគី គឺជាលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរ និងស្ថាប័ននៃប្រទេសទាំងពីរលើវិស័យទាំងនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមត្រៀមអនុវត្តពន្ធអប្បបរមាជាសកល

វៀតណាមត្រៀមអនុវត្តពន្ធអប្បបរមាជាសកល

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគបានរៀបចំសន្និសីទស្តីពី “ឥទ្ធិពលនៃពន្ធអប្បបរមាជាសកលលើការទាក់ទាញការវិនិយោគបរទេសនៅវៀតណាម”។

Top