• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ ថ្ងៃកំណើតរបស់អគ្គលេខាបក្សលោក Le Hong Phong

ដោយមានការរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍចលនា បដិវត្តន៍វៀតណាមនិងឥណ្ឌូចិន នៅខែមីនា ឆ្នាំ ១៩៣៥ លោក Le Hong Phong ត្រូវ បានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយបន្តដឹកនាំចលនាបដិវត្ត Sai Gon – Cho Lon ដោយផ្ទាល់ ដែលនាំទៅដល់ការ ផ្ទុះឡើងយ៉ាងខ្លាំងនៃចលនាតស៊ូបដិវត្តន៍ប្រជាធិបតេយ្យដំណាក់កាលឆ្នាំ ១៩៣៦-១៩៣៩។
  ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Le Hong Phong នៅផ្ទះអនុស្សាវរីយ៍អគ្គលេខាបក្ស Le Hong Phong។ (រូបថត៖ VGP)  

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់អនុស្សាវរីយ៍របស់អគ្គលេខាបក្ស លោក Le Hong Phong ខេត្ត Nghe An បានប្រារព្ធពិធីរំលឹកខួបលើកទី ១២០ ថ្ងៃកំណើតរបស់ អគ្គលេខាបក្សលោក Le Hong Phong (១៩០២-២០២២)។ អញ្ជើញចូលរួមពិធីមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ លោក Le Hong Phong ឈ្មោះ ពិតគឺ Le Huy Doan ប្រសូត្រនៅឆ្នាំ ១៩០២ នៅភូមិ Dong Thon ស្រុក Hung Nguyen ខេត្ត Nghe An។ ដោយមានការរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍចលនា បដិវត្តន៍វៀតណាមនិងឥណ្ឌូចិន នៅខែមីនា ឆ្នាំ ១៩៣៥ លោក Le Hong Phong ត្រូវ បានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយបន្តដឹកនាំចលនាបដិវត្ត Sai Gon – Cho Lon ដោយផ្ទាល់ ដែលនាំទៅដល់ការ ផ្ទុះឡើងយ៉ាងខ្លាំងនៃចលនាតស៊ូបដិវត្តន៍ប្រជាធិបតេយ្យដំណាក់កាលឆ្នាំ ១៩៣៦-១៩៣៩។ នៅខែមិថុនា ឆ្នាំ ១៩៣៩ លោកត្រូវបាន ពួកអាណានិគមនិយមបារាំង ចាប់ខ្លួនហើយដាក់គុករយៈពេល ៥ ឆ្នាំ។ លោកបានទទួលមរណភាពនៅពន្ធនាគារ Con Dao ខេត្ត Ba Ria-Vung Tau នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៤២ ក្នុងជន្មាយុ ៤០ ឆ្នាំ។ ក្នុងអំឡុងពេល២០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ លោក Le Hong Phong បានលះបង់ អ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top