• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអយ្យការប្រជាជនកំពូលឡាវ

បច្ចុប្បន្ន វៀតណាមកំពុងបង្កើតគម្រោង “យុទ្ធសាស្ត្រកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអយ្យការប្រជាជនកំពូលឡាវ (រូបថត៖ VOV)  

នារសៀលថ្ងៃទី ២២ សីហា នៅវិមានប្រធានរដ្ឋ ក្នុងជំនួបជាមួយប្រធានអយ្យការប្រជាជនកំពូលឡាវ លោក Xayxana Khotphouthone ដែលកំពុងមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះអយ្យការប្រជាជនកំពូលនៃប្រទេសទាំងពីរដែលមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា នេះជាលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងសកម្មភាពតុលាការ។ បច្ចុប្បន្ន វៀតណាមកំពុងបង្កើតគម្រោង “យុទ្ធសាស្ត្រកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥”។

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋវៀតណាម ក៏ដូចជាអយ្យការប្រជាជនកំពូលវៀត ណាម តែងតែត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រអយ្យការប្រជាជនកំពូលឡាវលើគ្រប់វិស័យ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្មរវាងវៀតណាម និងឡាវដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ក្នុងឆ្នាំ ២០២២ ផងដែរ៕

ការចងចាំនៃទិវាបង្រួបបង្រួមជាតិ - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

ការតាំងពិព័រណ៍ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិជាតិ” នៅសារមន្ទីរហាណូយ មិនត្រឹមតែជាដំណើរវិលត្រឡប់មកអតីតកាលវិញប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះកម្លាំង និងភាពក្លាហានមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យទៀតផង។

Top