ព័ត៌មាន
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបប្រជុំទ្វេភាគីនៅខាងក្រៅកិច្ច ប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២២
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo មេដឹកនាំ ទាំងពីរបានបញ្ជាក់នូវការគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូង ក្នុងនោះ វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូដ៏សំខាន់ជួរមុខ ហើយកូរ៉េខាងត្បូងបន្តចាត់ទុក វៀតណាមជា ដៃគូស្នូលមួយរបស់កូរ៉េខាងត្បូង ក្នុងតំបន់។
មុននោះ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese លោកនាយករដ្ឋមន្ត្រី Anthony បានបញ្ជាក់ថា អូស្ត្រាលី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម; នឹងសម្របសម្រួលជាមួយវៀតណាមក្នុងការអបអរសាទរខួបលើកទី ៥០ នៃ ការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៣ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការអប់រំ ហើយពង្រីកតួនាទីរបស់សហគមន៍ជនវៀតណាម ដែលមានឋានៈកាន់តែខ្ពស់នៅក្នុងប្រទេសអូស្ត្រាលី។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron មេដឹកនាំ ទាំងពីរបានបញ្ជាក់នូវការគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ដោយឈរលើមូលដ្ឋាននៃភាពស្អិតរមួតពិសេសពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្ស ដល់ ទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ ពាណិជ្ជ កម្មអង្ករ សន្តិសុខថាមពល ការពារជាតិ ហើយជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការ ជំនះគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ភាគីទាំងពីរ ចាត់ទុកថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ និងការអប់រំ - បណ្តុះបណ្តាល ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជា ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយេនឌ័រ; ការដោះស្រាយបញ្ហាប្រឈមជាសាកលដូចជាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងសន្តិសុខអ៊ីនធឺណិត ជាដើម៕