• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងព្រះមហាក្សត្រកម្ពុជា យាងសោយតែ នៅព្រះវិហារនៃអក្សរសាស្ត្រ Van Mieu – Quoc Tu Giam

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះ មហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានយាងទៅទស្សនាព្រះវិហារនៃអក្សរ សាស្ត្រ Van Mieu - Quoc Tu Giam និងសោយតែដ៏ថ្លៃថ្លារបស់វៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង បានឧទ្ទេសនាមជាមួយព្រះមហាក្សត្រកម្ពុជាអំពីព្រះវិហារនៃអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជានិមិត្តរូបនៃ រដ្ឋធានីហាណូយដែលមានអរិយធម៌រាប់ពាន់ឆ្នាំ។ (រូបថត៖ VNA)

នៅទីនេះ លោកប្រធានរដ្ឋ លឿង គឿង បានឧទ្ទេសនាមជាមួយព្រះមហាក្សត្រកម្ពុជា អំពីព្រះវិហារនៃអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជានិមិត្តរូបនៃ រដ្ឋធានីហាណូយដែលមានអរិយធម៌រាប់ពាន់ឆ្នាំ។ នេះក៏ជាទីកន្លែងដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី ធ្លាប់យាងទៅទស្សនា ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនាខែធ្នូ ឆ្នាំ ១៩៩៥។ លោកប្រធានរដ្ឋ លឿង គឿង និងព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានស្ដាប់សិប្បករឆុងតែ វៀតណាម ណែនាំពីបច្ចេកទេសឆុងតែនិងរបៀបផឹកតែរបស់ជនវៀតណាមផងដែរ។

លោក លឿង គឿង និងព្រះ មហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងសោយតែដ៏ថ្លៃថ្លារបស់វៀតណាម។ (រូបថត៖  VNA)
លោកប្រធានរដ្ឋ លឿងគឿង ជឿជាក់ថា ក្នុងព្រះរាជឋានៈដ៏ខ្ពង់ខ្ពង់បំផុតបស់ ព្រះអង្គ ព្រះមហាក្សត្រនឹងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំង យកចិត្តទុកដាក់គាំទ្រដល់ការឃោសនា និងការអប់រំយ៉ាងទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូប ជាពិសេស យុវជនជំនាន់ក្រោយដើម្បីមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីចំណងសាមគ្គីភាព និងការលះបង់សម្រាប់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រជាជាតិទាំងមុល ហើយបន្តជំរុញទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា។
នៅព្រឹកថ្ងៃដដែល ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងទៅទស្សនា និងថ្វាយធូបនៅវត្ត Quan Su; ជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃនៃសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅក្នុងវត្ត។ ក្នុងឱកាសនេះ ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនា វៀតណាម បានគោរពអញ្ជើញព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top