ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្ស; ស្នើឲ្យភាគីទាំងពីរបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈ ប្រតិភូជាន់ខ្ពស់; រក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហ្វឹកហ្វឺន វេជ្ជសាស្ត្រយោធា ប្រវត្តិសាស្ត្រយោធា ជាដើម។ លោកប្រធានរដ្ឋក៏បានស្នើឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់បេឡារុស្សបន្តយកចិត្ត ទុកដាក់ គាំទ្រទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាង វៀតណាម និងបេឡារុស្ស រួមទាំងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារ ប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ ស្របតាមផលប្រយោជន៍របស់ភាគីទាំងពីរ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Khrenin Viktor Gennadievich បានអះអាងថា អាទិភាពរបស់បេឡារុស្សគឺជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានបំណងចង់ជំរុញការលើកកំពស់ ទំនាក់ទំនងសហប្រតិ បត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោករដ្ឋមន្ត្រី Khrenin Viktor Gennadievich ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរនិយាយដោយឡែក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមឱ្យកាន់តែរីកចម្រើនឡើងដល់កំពស់ថ្មី៕







