• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿងគឿង ជួបជាមួយថ្នាក់ដឹកនាំប្រទេសនានានៅ ពិធីអបអរសាទរជ័យជំនះលើហ្វាស៊ីសនិយម

ជំនួបទាំងនេះបានបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ និងកាន់តែស៊ីជម្រៅរវាង វៀតណាម និងប្រទេសនានា ជាពិសេសមិត្តភក្តិជាប្រពៃណីក្នុងតំបន់ជាច្រើនលើពិភព លោក ចាប់ពីអាស៊ីកណ្តាល រហូតដល់អឺរ៉ុប និងអាហ្វ្រិក។
នៅព្រឹកថ្ងៃទី ៣ កញ្ញា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ក្នុងឱកាសអញ្ជើញ ចូលរួមពិធីអបអរសាទរខួបលើកទី ៨០ ជ័យជំនះរបស់ប្រជាជនពិភពលោក លើ ហ្វាស៊ីសនិយម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយព្រះមហាក្ស ត្រកម្ពុជា នរោត្តម សីហមុនី លេខាទីមួយ និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel Bermudez អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Kim Jong Un ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានរដ្ឋសភាទីម័រខាង កើតលោកស្រី Maria Fernanda Lay ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym Jomart Tokayev ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ប្រធានាធិបតីតាជីគីស្ថាន លោក Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ លោក Denis Sassou N'Guesso និងប្រធានាធិបតីហ្ស៊ីមបាវ៉េ Emmerson Mnangagwa។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ (រូបថត៖ VNA)
ក្នុងបណ្ដាជំនួបនេះ ប្រធានរដ្ឋវៀតណាមបានពាំនាំនូវការសួរសុខទុក្ខ របស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជន វៀតណាមចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសនានា; អះអាងថា រាល់សមិទ្ធិ ផលរបស់វៀតណាម មិនអាចសម្រេចបានឡើយ ប្រសិនបើខ្វះការជួយឧបត្ថម្ភ និងគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសជាមិត្ត និងជាបងប្អូន។ លោកប្រធាន រដ្ឋបានសម្ដែងនូវជំនឿជាក់ថា វៀតណាម និងប្រទេសនានានឹងបន្តប្រកៀកស្មាគ្នា ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបាន អបអរសាទរវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា; អះអាងនូវការគោរពចំពោះទំនាក់ទំនងមិត្តភាព និងមនោសញ្ចេតនាដ៏ល្អ ប្រសើរជាមួយវៀតណាម; ព្រមទាំងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យជាមួយ វៀតណាម។
ជំនួបទាំងនេះបានបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ និងកាន់តែស៊ីជម្រៅរវាង វៀតណាម និងប្រទេសនានា ជាពិសេសមិត្តភក្តិជាប្រពៃណីក្នុងតំបន់ជាច្រើនលើពិភព លោក ចាប់ពីអាស៊ីកណ្តាល រហូតដល់អឺរ៉ុប និងអាហ្វ្រិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។

Top