• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជូនសារតាំង

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី គណៈប្រតិភូសហភាពអឺរ៉ុប បារាំង និងកាហ្សាក់ស្ថាន ដែលមកជូនសារតាំង។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Julien Guerier (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី Pavlin Todorov ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល បច្ចេកវិទ្យាខ្ពស់ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល; គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងពហុភាគី។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Pavlin Todorov បានអះអាងថា ប៊ុលហ្គារីវាយតម្លៃខ្ពស់ និងមានបំណងចង់សហការ និងជួយឧបត្ថម្ភវៀតណាមជាមួយគម្រោងនានាក្នុងវិស័យអប់រំ និងថាមពល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ប៊ុលហ្គារីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយតែងតែគាំទ្រទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU); មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមនៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិ ទន្ទឹមនឹងនោះ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Vo Van Thuong ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) Julien Guerrier បានសង្កត់ធ្ងន់ថា EU មានបំណងចង់សហការជាមួយ វៀតណាមក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងគាំទ្រវៀតណាមដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ EU ក៏ចង់សហការជាមួយវៀតណាមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពក្នុងពិភពលោក; ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា។

ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃចំពោះឯកអគ្គរដ្ឋទូត EU ដែលបានលើកឡើងអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ហើយបានចាត់ទុកថា ទាំងនេះគឺជាវិស័យដែលវៀតណាមចាប់អារម្មណ៍ ហើយនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសហប្រតិបត្តិការជាមួយ EU

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង Olivier Brochet លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអំពីខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅឆ្នាំក្រោយ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអាចកសាងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែល្អប្រសើរឡើង។  រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Olivier Brochet បានឲ្យដឹងថា៖ នាពេលខាងមុខ បារាំងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រ និងអប់រំ ជាពិសេសការអប់រំឧត្តមសិក្សា។

ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន Kanat Tumysh លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ វៀតណាមបន្តគាំទ្រយ៉ាងខ្លាំងក្លានូវគំនិតផ្តួចផ្តើមរបស់កាហ្សាក់ស្ថានក្នុងការជំរុញទំនាក់ទំនងអាស៊ី-អឺរ៉ុប ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងកាហ្សាក់ស្ថាន និងអាស៊ាន ដោយឆ្ពោះទៅគោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,៥ ពាន់លានដុល្លារនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

រដ្ឋធានី Ha Noi សម្របសម្រួលជាមួយខេត្ត Vinh Phuc និងខេត្ត Phu Tho ដើម្បីបង្កើនការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារនៃផលិតផលកសិកម្ម រុក្ខាកម្ម និងជលផល។

នាពេល​ថ្មីៗនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ Ha Noi និងមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Vinh Phuc និងខេត្តមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត Phu Tho បានស្ទង់មតិ និងធ្វើការជាមួយអង្គភាពផលិតកម្ម និងធ្វើអាជីវកម្មនៅតំបន់នោះ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងលើកកំពស់គុណភាពកសិកម្ម រុក្ខាកម្ម និងជលផលក្នុងដំណាក់កាល ២០២២-២០២៥។

Top