• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៣ នាល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
លោកប្រធានរដ្ឋបានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងកម្មាភិបាលស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋអាមេរិក (រូបថត៖ VOV)

ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋលោក Vo Van Thuong បានចាត់ទុកថា នាពេលថ្មីៗនេះ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមប្រព្រឹត្តទៅយ៉ាងរស់រវើកនិងមានប្រសិទ្ធភាព លើកកំពស់តួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ។ សមិទ្ធិផលទាំងនោះមានការរួមវិភាគទានសំខាន់ៗពីវិស័យការទូត ក្នុងនោះមានស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។ ដោយសង្កត់ធ្ងន់លើការតភ្ជាប់រវាងធុរកិច្ចនិងមូលដ្ឋានដែលជាកត្តារួមចំណែកដល់ការសម្រេចបានរាល់ការប្តេជ្ញាចិត្ត ប្រធានរដ្ឋលោក Vo Van Thuong បានមានប្រសាសន៍ថា៖

ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិកទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាំមកនូវឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វិទ្យាសាស្ត្រ ផលិតកម្ម និងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់។ យ៉ាងណាមិញ ពីការប្តេជ្ញាចិត្តទៅដល់ការអនុវត្តជាក់ស្តែង គឺត្រូវឆ្លងកាត់ដំណើរការមួយដែរ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសង្ឃឹមថា ស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗនេះ

ប្រធានរដ្ឋ Vo Van Thuong បានស្នើថា គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បន្តពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិ ពង្រឹងការបង្កើតដៃគូសហប្រតិបត្តិការ និងលើកកំពស់គោលជំហរ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យអគ្គកុងស៊ុលជម្រុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងមូលដ្ឋានអាមេរិក ជម្រុញអាណិកជនវៀតណាមមកបណ្តាក់ទុននៅស្រុកកំណើត។  សម្រាប់កិច្ចការជនវៀតណាមនៅអាមេរិក ត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងផ្លាស់ប្តូរមតិដើម្បីឱ្យប្រជាជនវៀតណាមនៅអាមេរិកយល់ច្បាស់ និងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម និងបញ្ហាសុខដុមរមនាជាតិនៅវៀតណាម នាពេលបច្ចុប្បន្ន ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top