
ប្រធានរដ្ឋលោក Tran Dai Quang ទៅត្រួតពិនិត្យបណ្ដាអង្គភាពដែលបំពេញការងារក្នុងរាត្រីឆ្លងចូលឆ្នាំថ្មី (រូបថត៖ VOV)
នៅទីស្នាក់ការបញ្ជាការដ្ឋានព័ត៌មានទាក់ទង់ ប្រធានរដ្ឋលោក Tran Dai Quang បានសំណេះសំណាលនិងជូនពរបុណ្យ Tet តាមរយៈវីដេអូ ចំពោះកម្មា ភិបាល យុទ្ធជននៅអង្គភាពចំនួន១០ចំណុះប្រភេទទពព័ត៌មានទាក់ទង។ ក្នុងបរិយាកាសសប្បាយរីករាយដែលប្រទេសជាតិទាំងមូលត្រៀមរៀបចំទទួលពេលវេលាឆ្លងចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធស័ក្រ ២០១៨នោះ នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ពោលគឺថ្ងៃទី៣០ ខែបុស្ស តាមច័ន្ទគតិ) ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុមការងារបានទៅសាកសួរសុខទុក្ខ ត្រួតពិនិត្យការងារ បំពេញភារកិច្ចក្នុងបុណ្យ Tet និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្មាភិបាលនិង កម្មករនៅអង្គភាពមួយចំនួន។
នៅទីស្នាក់ការបញ្ជាការដ្ឋានព័ត៌មានទាក់ទង់ ប្រធានរដ្ឋលោក Tran Dai Quang បានសំណេះសំណាលនិងជូនពរបុណ្យ Tet តាមរយៈវីដេអូ ចំពោះកម្មា ភិបាល យុទ្ធជននៅអង្គភាពចំនួន១០ចំណុះប្រភេទទពព័ត៌មានទាក់ទង។ លោក ប្រធានរដ្ឋក៏បានសាកសួរសុខទុក្ខ និងជូនពរបុណ្យ Tet ចំពោះកម្មាភិបាល យុទ្ធ ជននិងប្រជាជននៅប៉ូស្តិ៍ការពារព្រំដែន Dam Thuy ខេត្ត Cao Bang និងកោះ Song Tu ខាងលិច ស្រុកកោះ Truong Sa ខេត្ត Khanh Hoa ទៀតផង។

ប្រធានរដ្ឋលោក Tran Dai Quang ជូនពរបុណ្យ Tet ចំពោះបណ្ដាអង្គភាពតាមរយៈវីដេអូ (រូបថត៖ VOV)
សំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅកោះ Song Tu ខាងលិចនោះ ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលលៃទុកមនោសញ្ចេតនាពិសេសជូនចំពោះជនរួមជាតិ កម្មាភិបាលនិងយុទ្ធជនដែលកំពុងធ្វើពលកម្ម ផលិតកម្ម ការពារអធិបតេយ្យ ភាពកោះសមុទ្រមាតុប្រទេស៖
“ខ្ញុំលើកសរសើរនិងវាយតំលៃខ្ពស់ចំពោះស្មារតីត្រៀមខ្លួន ជាស្រេចប្រយុទ្ធ ចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៅកោះ។ ខ្ញុំសូមថ្លែងសេចក្ដីជូន ពរឆ្នាំថ្មីប្រពៃណីប្រកបដោយភាពល្អប្រសើរបំផុត ជូនចំពោះកម្មាភិបាល យុទ្ធជន និងប្រជាជននៅកោះ Song Tu ខាងលិច”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម