• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញប្រគល់គោរមងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥

ប្រវត្តិសាស្ត្រនៃការបង្កើតនិងរីកធំធាត់របស់គណៈកម្មាធិកាវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិដែលពោរពេញដោយការលំបាកលំបិន។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Thong Nhat/TTXVN)  

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតនិងប្រគល់គោរមងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិកនិងសង្គ្រោះប្រទេសជាតិ ដល់គណៈកម្មាធិ ការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥។ ប្រវត្តិសាស្ត្រនៃការបង្កើតនិងរីកធំធាត់របស់គណៈកម្មាធិកាវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥ ជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងអាមេរិក សង្គ្រោះប្រទេសជាតិដែលពោរពេញដោយការលំបាកលំបិន។ បន្ទាប់ពីប្រទេសជាតិដណ្តើមបានឯករាជ្យ គណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥បានបញ្ចប់ភារកិច្ចរបស់ខ្លួន ហើយត្រូវបានរំសាយ។

  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រគល់ងារជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការប្រជាជនភូមិភាគទី ៥ (រូបថត៖ Thong Nhat/TTXVN)  

ថ្លែងមតិក្នុងពិធី លោកប្រធានរដ្ឋបានអះអាងថា គោរមងារជា “វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជនសង្គ្រោះជាតិដ៏មហិមាររបស់ប្រជាជាតិ។ លោកប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ ក្រសួងសុខាភិបាលត្រូវទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធក្នុងការស្រាវជ្រាវ និងពិចារណាលើការវិនិយោគ ការតុបតែង និងកែលម្អមណ្ឌកេរដំណែលនៃគណៈកម្មាធិការវេជ្ជសាស្ត្រស៊ីវិលភូមិភាគទី៥  ដើម្បីកន្លែងនេះបានក្លាយជាអាស័យដ្ឋានប្រពៃណីនៃបដិវត្តន៍របស់ផ្នែកវេជ្ជសាស្ត្រ រួមចំណែកអប់រំប្រវត្តិសាស្ត្រ និងស្នេហាជាតិដល់យុវជនជំនាន់ក្រោយនិយាយរួម និងយុវជនជំនាន់ក្រោយផ្នែកវេជ្ជសាស្ត្រនិយាយដោយឡែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

Top