• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមហាសន្និបាតនិងអគ្គលេខាធិការអង្គការសហប្រជាជាតិ

ក្នុងក្របខ័ណ្ឌនៃការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នាថ្ងៃទី ២១ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមានជំនួបពិភាក្សាចំនួនពីរ ជាមួយលោក Abdullah Shalid ប្រធានមហាសន្និបាតនិងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdullah Shalid (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងជំនួបទាំងនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមតែងតែគោរពជានិច្ចនិងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចពិភពលោក សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងក្តីសង្ឃឹមរួមដ៏ធំនាពេលបច្ចុប្បន្ននេះ ក៏ដូចជាមានបំណង ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា វៀតណាមកំពុងខិតខំប្រឹងប្រែងប្រើកម្លាំងទាំងអស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដោយដាក់សុវត្ថិភាពនិងសុខភាពប្រជាជនជាចម្បង។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមក្នុងពេលខាងមុខនេះ ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យបានទូលំទូលាយជូនប្រជាជន។

ក្នុងការពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីនានាបានសង្កត់ធ្ងន់ថា ត្រូវបន្តពង្រឹងពហុភាគីនិយមដោយមានអង្គការសហប្រជាជាតិដើរតួនាទីជាមជ្ឈមណ្ឌល និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ភាគីនានាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ានលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិងបណ្តាប្រទេសពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយគោរពច្បាប់អន្តរជាតិ ជាពិសេស នុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  (រូបថត៖ Thong Nhat/TTXVN)


ចំណែកលោកប្រធានមហាសន្និបាតនិងអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនិងបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈដែលកំពុងកើនឡើងរបស់ វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។

ដោយចែករំលែកនូវការលំបាកដែលវៀតណាមកំពុងប្រឈមមុខនឹងរលកនៃជំងឺកូវីដ -១៩ បង្កឡើង អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិតែងតែនៅក្បែរជានិច្ច រួមដំណើរនិងគាំទ្រវៀតណាមក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top