• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នាព្រឹកមិញនេះ (ថ្ងៃទី ៤ ធ្នូ) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ធ្នូ។
 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានយោធាក្នុងទីក្រុងសេអ៊ូលដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងឋានៈជាប្រមុខរដ្ឋ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីរយៈពេល ១១ ឆ្នាំ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមមកកាន់កូរ៉េខាងត្បូង តាំងពីប្រទេសនេះមានប្រធានាធិបតីថ្មី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំបរទេសជាន់ខ្ពស់ដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងកម្រិតថ្នាក់រដ្ឋ ចាប់តាំងពីលោកប្រធានាធិបតី Yoon Suk – yeol ឡើងកាន់ដំណែងពីខែឧសភាឆ្នាំ ២០២២ មក។

នៅវេលាម៉ោង ៣ រសៀល (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានយោធារដ្ឋធានីសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច។

កូរ៉េខាងត្បូងបង្ហាញពីសារៈសំខាន់របស់ខ្លួន ចំពោះទំនាក់ទំនងជាមួយវៀតណាមនៅពេលទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមដោយពិធីការខ្ពង់ខ្ពស់បំផុតគឺ៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋ

យោងតាមកម្មវិធី លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍យ៉ាងឱឡារិកចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូនៅឯការិយាល័យប្រធានាធិបតី។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សា និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo; ជួបជាមួយប្រធានរដ្ឋសភា Kim Jin-pyo; ជួបជាមួយឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Choo Kyung-ho; ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង; ជួបពិភាក្សានិងធ្វើការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង;  ទទួលជួប និងពិភាក្សាជាមួយថ្នាក់ដឹកនាំធុរកិច្ច និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូង។

លោកប្រធានរដ្ឋនឹងអញ្ជើញធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយអភិបាលខេត្ត Gyeonggi ផងដែរ។ នៅទីនេះ លោកប្រធានរដ្ឋបានចូលរួមពិធីស្វាគមន៍ និងប្រកាសទិវាវៀតណាមនៃទីក្រុង Gwangju; ចូលរួមកម្មវិធីសម្តែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទពិសេសមួយ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរ។ នេះក៏ជាពេលវេលាដែលវៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយការបរទេសដែលបានអនុម័តនៅមហាសន្និបាតបក្សលើកទី១៣។

ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top