• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង និងភរិយាអញ្ជើញចេញដំណើរទៅចូលរួមសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រធានរដ្ឋលោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក (រូបថត៖ Lam Khanh/TTXVN)

ការដែលប្រធានរដ្ឋលោក លឿង គឿង អញ្ជើញចូលរួមសម័យពិភាក្សាខ្ពស់ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥ - ២០២៥) មានអត្ថន័យធំធេង បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងគុណតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ។ ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូវៀតណាមមិនត្រឹមតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងរបៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់អំពី គោលនយោបាយការបរទេសឯករាជ្យ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការនិងសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពរបស់វៀតណាម។

ម៉្យាងវិញទៀត ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ លឿង គឿង ក៏បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១២ កក្កដា ១៩៩៥-១២ កក្កដា ២០២៥) និងខួបលើកទី ២ នៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែកញ្ញា ២០២៣-ខែ កញ្ញា ២០២៥)។ នេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរក្រឡែកមើលឡើងវិញនូវដំណើរពីអតីតសត្រូវទៅជាមិត្ត ជាដៃគូគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយទន្ទឹមនឹងនោះកសាងផែនទីបង្ហាញផ្លូវដើម្បីបន្តអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយនិរន្តរភាព និងជាក់ស្តែង; ពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីបន្តរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍវិជ្ជមាន ស្ថិរភាព និងសំខាន់នៃទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កម្មវិធីសិល្បៈពិសេស មហោស្រពតន្ត្រីបង្ហាញពីភាពវៃឆ្លាត ភាពរុងរឿង និងមោទនភាពវៀតណាម

កម្មវិធីសិល្បៈពិសេស មហោស្រពតន្ត្រីបង្ហាញពីភាពវៃឆ្លាត ភាពរុងរឿង និងមោទនភាពវៀតណាម

នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមមហោស្រពតន្ត្រី "V Fest - Vietnam Today" ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (Dong Anh-ហាណូយ)។

Top