• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Petrovietnam ត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួនជាស្នូលក្នុងការបង្កើតខ្សែសង្វាក់តម្លៃឧស្សាហកម្មទំនើប

អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីនេះ។
អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូបានទៅទស្សនាការតាំងពិព័រណ៍ស្នាដៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នើមរបស់ Petrovietnam ក្នុងរយៈពេល ៥០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ (រូបថត៖ vietnam.vn)

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្មនិងថាមពលជាតិវៀតណាម (Petrovietnam) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០   នៃទិវាបង្កើត (៣ កញ្ញា ១៩៧៥ - ៣ កញ្ញា  ២០២៥) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្មាក់ទី១។ អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញចូលរួមពិធីនេះ។

អញ្ជើញថ្លែងមតិក្នុងពិធី  អគ្គលេខាបក្ស លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Petrovietnam ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ដែលក្នុងនោះ Petrovietnam ជារៀងរាល់ឆ្នាំបានរួមចំណែកពី ២០-៣០% នៃចំណូលថវិការដ្ឋសរុប រួមចំណែកយ៉ាងសំខាន់ក្នុងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខថាមពលជាតិ...។  ទន្ទឹមនឹងនោះ ធ្វើជាម្ចាស់​លើ​បច្ចេកវិទ្យា​ទំនើបៗជាច្រើន ស្មើទៅនឹងពិភពលោក ដោយបញ្ជាក់ពីជំហរនៃសហគ្រាសរដ្ឋឈានមុខគេ ត្រួសត្រាយផ្លូវក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើឱ្យ Petrovietnam តែងតែលើកកម្ពស់តួនាទីរបស់ខ្លួនជាស្នូលក្នុងការបង្កើតខ្សែសង្វាក់តម្លៃឧស្សាហកម្មទំនើប ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរថាមពល ថាមពលថ្មី និងថាមពលកកើតឡើងវិញ; ប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការបំប្លែងឌីជីថលជាគន្លឹះឈានមុខគេ; ហើយទន្ទឹមនឹងនោះ អភិបាលកិច្ចដ៏ល្អ ស្របតាមស្តង់ដារអន្តរជាតិ ដែលទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព។

អគ្គលេខាបក្ស លោក តូ ឡឹម បានកត់សម្គាល់ថា Petrovietnam ត្រូវតែធានាយ៉ាងម៉ឺងម៉ាត់នូវសន្តិសុខថាមពលជាតិ ជាមួយនឹងស្ថាបត្យកម្មបីស្រទាប់៖ ប្រភពប្រពៃណីដែលមានស្ថេរភាព និងអាចបត់បែនបាន; ឧស្ម័នរាវ កន្លែងស្តុកទុក និងប្រភពថ្មី ដូចជាថាមពលខ្យល់ និងថាមពលនុយក្លេអ៊ែរ។ រួមជាមួយគ្នានោះ ជំរុញយ៉ាងសកម្មកសាងសមត្ថភាពបម្រុងជាយុទ្ធសាស្ត្រ គ្រប់គ្រង និងផ្គត់ផ្គង់ដោយភាពបត់បែនក្នុងការផ្សារភ្ជាប់ជាមួយនឹងសន្តិសុខថាមពល សន្តិសុខការពារជាតិ និងម្ចាស់ការលើសេដ្ឋកិច្ច។ លោកអគ្គលេខាបក្សក៏បានវាយតម្លៃខ្ពស់ចំពោះភាពប៉ិនប្រសប់របស់ Petrovietnam លើសេដ្ឋកិច្ចសមុទ្រ ពីលើផ្ទៃសមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ និងនៅលើខ្ពង់រាបបាតសមុទ្ររបស់ប្រទេស។

ក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀតណាមបាន បើកកម្មវិធី STEM Innovation Petrovietnam សាងសង់បន្ទប់ប្រជុំ STEM អនុវត្តបច្ចេកវិទ្យាឌីជីថល ធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអប់រំ តភ្ជាប់សាលារៀន មូលដ្ឋាន និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កម្មវិធីសិល្បៈពិសេស មហោស្រពតន្ត្រីបង្ហាញពីភាពវៃឆ្លាត ភាពរុងរឿង និងមោទនភាពវៀតណាម

កម្មវិធីសិល្បៈពិសេស មហោស្រពតន្ត្រីបង្ហាញពីភាពវៃឆ្លាត ភាពរុងរឿង និងមោទនភាពវៀតណាម

នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមមហោស្រពតន្ត្រី "V Fest - Vietnam Today" ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (Dong Anh-ហាណូយ)។

Top