នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រធានរដ្ឋលោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។
ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក (រូបថត៖ Lam Khanh/TTXVN)
ការដែលប្រធានរដ្ឋលោក លឿង គឿង
អញ្ជើញចូលរួមសម័យពិភាក្សាខ្ពស់ក្នុងឱកាសរំលឹកខួបលើកទី ៨០
នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥ - ២០២៥) មានអត្ថន័យធំធេង
បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងគុណតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ។
ការចូលរួមរបស់លោកប្រធានរដ្ឋ លឿង គឿង
និងគណៈប្រតិភូវៀតណាមមិនត្រឹមតែបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់បក្ស
រដ្ឋក្នុងកិច្ចសហប្រតិបត្តិការពហុភាគី
និងរបៀបវារៈសំខាន់ៗរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់អំពី
គោលនយោបាយការបរទេសឯករាជ្យ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម
ម្ចាស់ការនិងសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ
និងមានប្រសិទ្ធភាពរបស់វៀតណាម។
ម៉្យាងវិញទៀត
ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ លឿង គឿង
ក៏បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក
(១២ កក្កដា ១៩៩៥-១២ កក្កដា ២០២៥) និងខួបលើកទី ២
នៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែកញ្ញា ២០២៣-ខែ កញ្ញា
២០២៥)។
នេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរក្រឡែកមើលឡើងវិញនូវដំណើរពីអតីតសត្រូវទៅជាមិត្ត
ជាដៃគូគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ហើយទន្ទឹមនឹងនោះកសាងផែនទីបង្ហាញផ្លូវដើម្បីបន្តអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយនិរន្តរភាព
និងជាក់ស្តែង; ពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗ
ដើម្បីបន្តរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍវិជ្ជមាន ស្ថិរភាព
និងសំខាន់នៃទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម