• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង


ប្រធានរដ្ឋជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង 

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតនាម លោកTran Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Nadap Eska  ឯកអគ្គរដ្ឋទូតបង់ក្លាដេស SamiNanaz  ឯកអគ្គរដ្ឋទូតហ្វាំងឡង់ Karikahiluotoឯកអគ្គរដ្ឋទូតអូទ្រីស Thomas Schuller Goetzburg ឯកអគ្គរដ្ឋទូតគុយបា  Lianys Torres Rivera​ មក​ជូនសារតាំង ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា  Lianys Torres Rivera ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖វៀតណាមចាត់ទុកជោគជ័យរបស់ប្រជាជនគុយបា ដូចជាជោគជ័យរបស់ខ្លួននិងត្រៀមខ្លួនជាស្រេច​ចែករំលែកបទបិសោធន៍អំពីការផ្លាស់ប្តូរថ្មី។ ប្រធានរដ្ឋក៏បានអះអាងថា៖បក្សរដ្ឋ និងស្ថាប័នវៀតណាមនឹងសកម្ម​ជំរុញកិច្ចសហប្រតិបត្តិការ បង្កលក្ខណះដើម្បីឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតនៅវៀតណាមប្រកបដោយ​ជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top