• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋចិនលោក Xi Jinping អំពាវនាវអោយបើកជំពូកថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងចិននិងគុយបា

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញជួបចរចាជាមួយប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបាលោក Miguel Diaz-Canel នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបចរចានេះ លោក Xi Jinping បាន សន្យាថា ចិននឹងគាំទ្រគុយបា ហើយសង្កត់ធ្ងន់ថា ប្រទេសកោះការ៉ា​បៀន​នេះ ជាប្រទេសដ៏មហិមារនិងអស្ចារ្យមួយ ដោយបានឆ្លងកាត់ពុះពារលើឧបសគ្គទាំងអស់និងនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនជាមួយមាគ៌ាដែលត្រូវបានជ្រើសរើស។ លោក Xi Jinping បានអះអាងថា ចិនជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះគុយបាក្នុងកិច្ចការពារអធិបតេយ្យភាព ក៏ដូចជាការអភិវឌ្ឍតាមមាគ៌ាកសាងលទ្ធិសង្គមនិយមអោយ​បានសមស្របជាមួយលក្ខខ័ណ្ឌនៃប្រទេសជាតិផងដែរ។ ថ្នាក់ដឹកនាំចិនរូបនេះបានអំពាវនាវឲ្យប្រទេសទាំងពីរគោរពនិងសរសេរជំពូកថ្មីមួយ ក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីទ្វេភាគី។

ចំណែកឯប្រធានរដ្ឋគុយបាលោក Diaz-Canel បានអោយដឹងថា គុយបានឹងរៀនសូត្របទពិសោធន៍របស់ចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការផ្លាស់ប្ដូរថ្មីរូបសណ្ឋានសង្គមផងដែរ។ ប្រទេសចិនជាទីបង្អង់ដំណើរទី ៤ របស់ប្រធានរដ្ឋគុយបាលោក Diaz-Canel ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអឺរ៉ុបនិងអាស៊ីមួយចំនួនរបស់លោកក្នុងឋានៈជាប្រមុខរដ្ឋគុយបា។ មុននោះ លោក Diaz-Canel បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់បារាំង រុស្ស៊ីនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top