• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ចនិងឋានៈរបស់វៀតណាម

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Prague (សាធារណរដ្ឋឆែក) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Duong Hoai Nam បានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystcil ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Duong Hoai Nam និងប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystcil។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភា Milos Vystcil បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែកបានអភិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងរយៈពេលកន្លងទៅ; ហើយបានវាយតំលៃខ្ពស់ចំពោះសក្តានុភាពសេដ្ឋកិច្ច និងឋានៈកាន់តែខ្លាំងរបស់វៀតណាមនៅក្នុងតំបន់; លោកបានឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងវៀតណាមត្រូវបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្មដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋឆែក។

ប្រធានព្រឹទ្ធសភាលោក Milos Vystcil បានមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងពហុភាគី ហើយបានឯកភាពលើតម្រូវការសម្រាប់ឯកសារកិច្ចព្រមព្រៀងស្តីពីទិសដៅសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរនាពេលអនាគត។ នាពេលខាងមុខ ភាគីទាំងពីរអាចសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការបង្កើតយន្តការសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានរវាងគណៈកម្មាធិការ ឯកទេសរបស់សភា និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top