• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានតំណាងអង្គការ UNICEF ប្រចាំវៀតណាម៖ ប្រព័ន្ធចាក់វ៉ាក់សាំងខ្លាំងក្លា ជួយវៀតណាមឱ្យរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩

ប្រព័ន្ធនេះបានឈរយ៉ាងរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីផ្តល់វ៉ាក់សាំងជូនប្រជាជនប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព។
  លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម (ប្រភព៖ TTXVN)  

នាថ្ងៃទី ១៩ ខែកក្កដា ថ្លែងមតិអំពីការដែល មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយទិន្នន័យផ្លូវការស្តីពីការចាក់វ៉ាក់សាំងបង្ការសម្រាប់កុមារ លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀត ណាមបានអះអាងថា វៀតណាមបានបង្កើតប្រព័ន្ធចាក់វ៉ាក់សាំងដ៏ខ្លាំងក្លាមួយ។ ប្រព័ន្ធនេះបានឈរយ៉ាងរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីផ្តល់វ៉ាក់សាំងជូនប្រជាជនប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព។

ប្រធានតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបានអំពាវនាវឱ្យវៀតណាមខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់ជាសកល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺ។ ប្រការនោះបញ្ជាក់បន្ថែមអំពីតួនាទីសំខាន់នៃការចាក់វ៉ាក់សាំងបង្ការដើម្បីរក្សាសុខភាពរបស់កុមារ ក្មេងជំទង់ មនុស្សពេញវ័យ និងសង្គមទាំងមូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top