• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានតំណាងថ្មីរបស់ UNDP ប្តេជ្ញាគាំទ្រការអភិវឌ្ឍរបស់វៀតណាម

លោកស្រីមានសេចក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់ថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តជំរុញការជួយឧបត្ថម្ភដំណើរការអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការកាត់បន្ថយ និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ និងជំនះពុះពារលើផលវិបាកដោយសារគ្រាប់មីន។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)  

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Ramla Al Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។ លោកស្រី Ramla Al Khalidi បានអះអាងថា លោកស្រីមានសេចក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់ថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តជំរុញការជួយឧបត្ថម្ភដំណើរការអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការកាត់បន្ថយ និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ និងជំនះពុះពារលើផលវិបាកដោយសារគ្រាប់មីន។ ទាក់ទិននឹងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកស្រី Al Khalidi ជឿជាក់ថា លោកអគ្គលេខាធិការនឹងបន្តផ្ញើសារដ៏រឹងមាំដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang មានក្ដីសង្ឃឹមថា UNDP នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើនការចែករំលែកបទពិសោធន៍ ផ្ដល់ប្រឹក្សាយោបល់ ជួយឧបត្ថម្ភដល់ការកសាងគោលនយោបាយសេដ្ឋកិច្ច សង្គម កសាងសមត្ថភាព ជួយសម្រួលដល់ការអនុវត្តគោលដៅដែលវៀតណាមបានដាក់ចេញក្នុងសន្និសីទ COP-26 ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top