• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានតុលាការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីយុត្តិ ធម៌អាហ្សែបែ

នាថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រធានតុលាការប្រជាជនកំពូល​វៀត​ណាម លោកTruong Hoa Binh បានទទួល​ជួបសន្ទនា ជាមួយគណៈប្រតិភូនៃ​ក្រសួង​យុត្តិធម៌ អាហ្សែបែហ្ស​ដឹកនាំ​ដោយលោក​រដ្ឋមន្រ្តី  Fikrat F. Mammadov ​ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិ​បត្តិការ​រវាង​ក្រសួង​យុត្តិធម៌​ នៃប្រទេសទាំងពីរនាពេលកន្លងទៅ ហើយ​នឹងចុះហត្ថ​លេខាលើ​កិច្ចព្រម​ព្រៀង​សហប្រតិ​បតិ្តការ​នោះ លោក​ Truong Hoa Binh បានសង្កត់​ធ្ងន់​ថា នេះនឹងជាគ្រឹះស្ថានដើម្បីរឹតបន្តឹង​ទំនាក់​ទំនង​សហ ប្រតិ​បតិ្ត​ការ​លើ​វិស័យ​យុត្តិ​ធម៌ និងច្បាប់រវាងប្រទេសទាំងពីរនាពេលខាងមុខ។​ រីឯខ្លួនវិញ រដ្ឋមន្រ្តីយុត្តិធម៌​អាហ្សែបែហ្ស​លោក Mammadov បានឲ្យដឹងថា ក្នុង​ដំណើរទស្សនកិច្ចលើកនេះ ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ នឹងចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​បង្កើន​ការងារ បណ្ដុះបណ្ដាលអំពីយុត្តិធម៌៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top