នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹមដឹកនាំក្រុមការងារ បានទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Pham Minh Chinh បានអះអាងថា Thanh Hoa បានលាតត្រដាងអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តនានារបស់បក្សនិងមជ្ឈឹម ហេតុនេះហើយស្ថានភាពសេដ្ឋកិច្ចសង្គមមានការរីកចម្រើន សន្តិសុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ លោក Pham Minh Chinh បានលើកសំណើថា៖
“យើងកំណត់យ៉ាងច្បាស់លាស់ថា ត្រូវឈានឡើងដោយកម្លាំងផ្ទៃក្នុងរបស់យើង។ កម្លាំងផ្ទៃក្នុងនោះគឺធនធានមនុស្ស ធម្មជាតិ ប្រពៃណីវប្បធម៌ប្រវតិ្តសាស្ត្រ។ ក្នុងនោះធនធានមនុស្សគឺប្រភពកម្លាំងធំបំផុត។ ខេត្តត្រូវមានយន្តការ គោលនយោបាយពិសេសដោយឡែក ដើម្បីពង្រីកនូវកម្លាំងនេះ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម