• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសឡាវតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានអះអាងថា ឡាវនិងវៀតណាមគឺជាប្រទេសពីរដែលមានភាពស្រដៀងគ្នាជាច្រើន ហើយអាចពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ហេតុដូច្នេះ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងពិគ្រោះយោបល់ទៅវិញទៅមក ដើម្បីសម្របសម្រួលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស របស់ប្រទេសនីមួយៗ

សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការមជ្ឈឹមសម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ លោក Kikeo Khaykhamphithoune (រូបថតៈ TTXVN)


ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thonglun Sisoulith និងភរិយា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមនៅប្រទេសឡាវ មានបទសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៃប្រទេសឡាវ Kikeo Khaykhamphithoune ស្តីពីសារៈសំខាន់នៃដំណើរទស្សនកិច្ចក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - ឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានអះអាងថា ឡាវនិង វៀតណាមគឺជាប្រទេសពីរដែលមានភាពស្រដៀងគ្នាជាច្រើន ហើយអាចពិគ្រោះយោបល់ជាមួយគ្នាទៅវិញទៅមក ហេតុដូច្នេះ  ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពិគ្រោះយោបល់ទៅវិញទៅមក ដើម្បីសម្របសម្រួលអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សរបស់ប្រទេសនីមួយៗ; អនុវត្តន៍ជាក់ស្តែងរាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងដាក់ចេញវិធានការដើម្បីបង្កើននិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌សង្គម ។ល។

លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaykhamphithoune បានមានប្រសាសន៍ថា ថ្វីត្បិតតែប្រទេសទាំងពីរវៀតណាមនិងឡាវនៅតែជួបការលំបាកជាច្រើន ប៉ុន្តែជាងមួយឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយអាចចាត់ទុកថា នេះជាកិច្ចសហប្រតិបត្តិការលេចធ្លោប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកផងដែរ។ លោករូបនេះក៏បានលើកឡើងថា វៀតណាមជាប្រទេសដំបូងគេដែលបានបញ្ជូនជើងហោះហើរពិសេសដឹកជញ្ជូនឧបករណ៍វេជ្ជសាស្រ្ត និងអ្នកជំនាញកម្រិតខ្ពស់ទៅកាន់ឡាវដើម្បីជួយប្រទេសឡាវប្រយុទ្ធប្រឆាំងនឹងរលកជំងឺកូវីដ ១៩ លើកទី ២។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ ការបារម្ភរបស់វៀតណាមចំពោះឡាវប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការជួយឧបត្ថម្ភទាន់ពេលវេលានិងតាមតម្រូវការរបស់ឡាវទៀតផង។

ក្រៅពីជំនួយរវាងរដ្ឋនិងរដ្ឋ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់និងមូលដ្ឋាននៃប្រទេសទាំងពីរក៏បរិច្ចាគជួយឧបត្ថម្ភគ្នាទៅវិញទៅមកផង ដែរ។ ប្រទេសវៀតណាមនិងឡាវតែងតែផ្សព្វផ្សាយឲ្យប្រជាជននៅក្នុងប្រទេសទាំងពីរ ឲ្យជួយខ្លួនឯងជួយមិត្តភក្តិនិងសង្គមទាំងមូល ដើម្បីរួមដៃគ្នាបរិច្ចាគពីការផ្គត់ផ្គង់និងឧបករណ៍តាមដែលអាចធ្វើទៅបាន។ នេះគឺជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាដែលភាគីនីមួយៗជូនចំពោះគ្នាទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top