• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមអញ្ជើញចូលរួមសន្និសីទវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក


 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី  Tong Thi Phong និងគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទ APPF-28 (រូបថត៖ vnanet.vn) 
 

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ​អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​​ លោកស្រី  Tong Thi Phong បានចាប់​ផ្តើម​ចូល​រួម​សកម្មភាព​ក្នុង​ក្រប​​ខ័ណ្ឌ​នៃសន្និសីទប្រចាំលើកទី ២៨ នៃ​វេទិកា​សភា អាស៊ី - ប៉ាស៊ីហ្វិក (APPF-28) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី។

អញ្ជើញថ្លែង​មតិក្នុងពីបើកសន្និសីទ នាព្រឹកថ្ងៃទី ១៣ ខែមករា ប្រធានសភាជាន់ទាបអូស្ត្រាលី - ប្រធានសន្និ​សីទ ​APPF-28 លោក Tony Smith បានលើកកម្ពស់បេសកកម្មរបស់សន្និសីទ APPF ចំពោះសន្តិភាព សន្តិសុខ​និង​ពាណិជ្ជកម្ម​ក្នុងតំបន់និងនៅលើពិភពលោក ជាពិសេសនៅក្នុងបរិបទដែលពិភពលោកនិង តំបន់ ប្រឈម​មុខនឹង​ការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាភេរវកម្មជ្រុលនិយមសន្តិសុខអ៊ិនធឺណែត និងបញ្ហា​សន្តិសុខ​មិន​មែនប្រពៃណីដទៃទៀតផងដែរ។ សមាជិកសភា Tony Smith បានអះអាង​ថាព្រឹត្តិការ​ណ៍​ដ៏សំខាន់​នេះគឺជា​ផ្នែក​មួយនៃកម្មវិធីអន្តរជាតិដែលរដ្ឋសភាអូស្ត្រាលី កំពុងអនុវត្តដើម្បីជួយលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះ​ដឹង និងអភិវឌ្ឍន៍ប្រជាធិបតេយ្យភាពជាមួយបណ្តាសភានៃប្រទេសជិតខាងផងដែរ។
 
នាថ្ងៃដដែលនោះ​ គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមនិងថ្លែងមតិ នៅឯកិច្ចប្រជុំសមាជិការសភា APPF និងកិច្ចប្រជុំ​ស្តីពី​ការចងក្រងនូវសេចក្តីសម្រេចចិត្តនានាទៀតផង។ នាថ្ងៃទី ១៤ ខែមករា លោកស្រី Tong Thi Phong នឹងថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គទី ១ ស្តីពីបញ្ហានយោបាយនិងសន្តិសុខ ហើយ​មាន​សកម្មភាព​​ជួបពិភាក្សាទ្វេភាគីនៅឯខាងក្រៅសន្និសីទនេះផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃនៃបដិវត្តន៍វៀតណាមហើយលោកបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ប្រជាជនវៀតណាមគ្រប់រូប សុទ្ធតែផ្ដល់ការគោរពចំពោះអគ្គលេខាបក្ស Nguyen Phu Trong ជាថ្នាក់ដឹកនាំឆ្នើមមួយរូប ជាអ្នកដែលតែងដាក់ផលប្រយោជន៍របស់ប្រជាជនជាគោលដៅដើម្បីខិតខំប្រឹងប្រែង ជាអ្នកស្និទ្ធស្នាលនិងផ្សាភ្ជាប់ជាមួយប្រជាជនជានិច្ច ហើយលោកមានទឹកចិត្តសប្បុរស។

Top