• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមប្តេជ្ញារក្សាសមិទ្ធិផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩

នារសៀលថ្ងៃទី ២៥ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនា យករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍គណៈ កម្មាធិការជាតិស្តីពីការអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងដំណាក់កាលបច្ចុប្បន្ន។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖  VGP)


ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជិតមួយឆ្នាំ ដែលកងកម្លាំងទាំងអស់បានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ វៀតណាមទទួលបានលទ្ធផលដំបូង ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ថ្វីត្បិតដូច្នេះក៏ដោយជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺ កូវីដ ១៩ នៅតាមប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសការលេចចេញនូវទម្រង់វីរុសថ្មីនោះ លោកឧបនាយករដ្ឋមន្រ្តីតម្រូវឲ្យមានការប្តេជ្ញាចិត្ត ដើម្បីរក្សាឲ្យបានសមិទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺដើម្បីប្រជាជនគ្រប់រូបទទួលបានបុណ្យ តេតប្រពៃណីប្រកបដោយភាពកក់ក្តៅនិងមានមានសុវត្ថិភាពបំផុត។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យបង្កើនគ្រប់វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាត ដែលត្រូវបានដាក់ពង្រាយនិងអនុវត្តនាពេលកន្លង មក។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការត្រួតពិនិត្យតាមផ្លូវគោក។ ហើយកងកម្លាំងការពារព្រំដែន នគរ បាលព្រំដែន អាជ្ញាធរមូលដ្ឋាននិងប្រជាជននៅតំបន់ព្រំដែន ត្រូវលើកកម្ពស់តួនាទីនិងទំនួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាដាច់ខាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top