• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជុំវិញពិភពលោកបានអនុវត្តវិធានការណ៍ជាច្រើនដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

កាលពីម្សិលមិញ ថ្ងៃទី ១៤ មីនា ប្រទេសជាច្រើនទូទាំងពិភព លោក បានបង្កើនវិធានការក្នុងពេលដំណាលគ្នា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។

ប្រទេសជុំវិញពិភពលោកបានអនុវត្តវិធានការណ៍ជាច្រើនដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 (រូបថតៈ TTXVN)


នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាអោយបិទដែនដីអេស្ប៉ាញស្ទើរតែទាំងស្រុង ដើម្បីបញ្ឈប់ការរីករាលដាលយ៉ាងហោចណាស់ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ។ ពលរដ្ឋអេស្ប៉ាញចំនួន ៤៧ លាននាក់ ត្រូវបានអំពាវនាវអោយស្នាក់នៅក្នុងផ្ទះ លើកលែងតែអ្នកដែលមានធុរះមិនអាចអវត្តមានបាន។

អាជ្ញាធរសុខាភិបាលបារាំងបានប្រកាសជាផ្លូវការថា ប្រទេសនេះបានឈានចូលដំណាក់កាលទី ៣ នៃការរីករាលដាល Covid-19។ ក្នុងអំឡុងពេលនេះ បារាំងនឹងអនុវត្តវិធានការណ៍រតឹងរឹង ដើម្បីកាត់បន្ថយផល ប៉ះពាល់ពីជំងឺឆ្លងនេះ។ បច្ចុប្បន្ននេះ បារាំងបានបិទគ្រប់គ្រឹះស្ថានសិក្សា កន្លែងកម្សាន្ត ដាក់កំហិតលើព្រឹត្តិការណ៍ដែលមានមនុស្សច្រើននិងលុបចោលព្រឹត្តិការណ៍វប្បធម៌និងកីឡា។

ទន្ទឹមជាមួយគ្នានោះ ចាប់ពីថ្ងៃទី ១៤ ខែមីនា ប៉ូឡូញនិងសាធារណរដ្ឋឆែកជាប្រទេសឈានមុខគេទាំង ២ នៅអឺរ៉ុបខាងកើត ដែលបានប្រកាសអាសន្នថ្នាក់ជាតិនិងបិទព្រំដែនក្នុងពេលដំណាលគ្នាទាំងស្រុង ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ទាំងមូល

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានប្រកាសថា ប្រទេសខ្លួនបានបិទព្រំដែនគោកជាមួយប្រទេសប៉ូឡូញនិងន័រវែស ចាប់ពីថ្ងៃទី ១៥ ខែមីនា ដោយអនុវត្តចំពោះជនបរទេសទាំងអស់ដែលចូលមកប្រទេសរុស្ស៊ី លើកលែងតែពលរដ្ឋបេឡារុស្ស សមាជិកនៃប្រតិភូផ្លូវការនិងប្រជាជនរុស្ស៊ីតែប៉ុណ្ណោះ។

ប្រទេសដាណឺម៉ាកបានប្រកាសថា ខ្លួនបានបិទព្រំដែនជាបណ្តោះអាសន្ន ដើម្បីរាំងស្កាត់ជំងឺរាតត្បាត បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបខាងជើងបានបញ្ជាក់ថា មានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៨០១ ករណី។

នៅប្រទេសអ៊ីតាលី មន្ទីរពេទ្យជាច្រើននៅភាគខាងជើងនៃប្រទេសនេះបានអំពាវនាវរកជំនួយបន្ទាន់ពីរដ្ឋាភិបាលអ៊ីតាលីនិង សហគមន៍អន្តរជាតិ។ ឧបករណ៍ការពារវេជ្ជសាស្រ្ត ជាពិសេសម៉ាសសុខាភិបាលគឺខ្វះ ខាតខ្លាំង ដែលបណ្តាលអោយគ្រូពេទ្យប្រឈមនឹង ហានិភ័យខ្ពស់នៅពេលព្យាបាលអ្នកជំងឺ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសអាសន្នថ្នាក់ជាតិ ដោយសារតែការរីករាលដាលនៃ Covid-19។ រដ្ឋាភិបាលសហរដ្ឋ អាមេរិកបានប្រកាសនៅថ្ងៃដដែលនោះថា ការហាមប្រាមការធ្វើដំណើរពីអឺរ៉ុបនឹងបំពេញបន្ថែមអង់គ្លេសនិងអៀរឡង់ ក្នុងបរិបទដែលចំនួនអ្នកស្លាប់នៅអង់គ្លេសកើនឡើងយ៉ាងគំហុក។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទសាលារដ្ឋនិងឯកជននៅភ្នំពេញនិងសៀមរាប ហើយរដ្ឋាភិបាលឡាវបានសម្រេចពន្យារពេលការរៀបចំសន្និសីទជាន់ខ្ពស់ថ្នាក់តំបន់ចំនួន ៤ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះក្នុងទីក្រុងវៀងចន្ទន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top