• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជប៉ុនរៀបចំការបោះឆ្នោតសភាជាន់ខ្ពស់

ថ្ងៃទី២០ ខែកក្កដានេះ ប្រទេសជប៉ុនបានចូលក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវបានចាត់ទុកថាជា "ការសាកល្បង" ដ៏មុតស្រួចសម្រាប់អនាគតនយោបាយរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក្នុងបរិបទដែលលោករូបនេះកំពុងដឹកនាំរដ្ឋាភិបាលមួយ បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីខែតុលា។

យោងតាមរដ្ឋធម្មនុញ្ញជប៉ុន រយៈពេលរៀងរាល់ ៣ ឆ្នាំម្តង ប្រទេសនេះនឹងដំណើការបោះឆ្នោតឡើងវិញចំនួនអាសនៈពាក់កណ្តាលក្នុងចំណោមអាសនៈទាំង ២៤៨ នៅក្នុងព្រឹទ្ធសភា។  នៅក្នុងការបោះឆ្នោតនេះ ប្រជាជននឹងបោះឆ្នោតសម្រាប់អាសនៈចំនួន ១២៥ រួមទាំងអាសនៈជ្រើសរើសដោយផ្ទាល់ចំនួន ៧៤ នៅក្នុងមណ្ឌលបោះឆ្នោត អាសនៈ ចំនួន ៥០ តាមរយៈតំណាងសមាមាត្រ និងអាសនៈបំពេញបន្ថែមមួយនៅក្នុងតំបន់ក្រុងតូក្យូ។ សម្ព័ន្ធភាំពដែលកំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក Ishiba ដែលរួមមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komei បច្ចុប្បន្នកំពុងកាន់កាប់អាសនៈចំនួន ៧៥ ដែលមិនស្ថិតក្នុងការបោះឆ្នោតលើកនេះ។ ដើម្បីរក្សាសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងព្រឹទ្ធសភា សម្ព័ន្ធភាពត្រូវការឈ្នះយ៉ាងហោចណាស់ ៥០ អាសនៈនៅក្នុងការបោះឆ្នោតនេះ។

លទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី ២១ កក្កដា។ ប្រសិនបើសម្ព័ន្ធភាពចម្រុះដែលកំពុងកាន់អំណាចត្រូវបរាជ័យក្នុងការឈ្នះសំឡេងភាគច្រើន ប្រការនេះនឹងក្លាយជាលើកទីមួយចាប់តាំងពី សង្គ្រាមលោកលើកទី ២ ដែលប្រទេសជប៉ុនមានរដ្ឋាភិបាលភាគតិចដែលមានទាំងនៅក្នុងព្រឹទ្ធសភា និងសភាជាន់ទាបផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ក្រសួងជនជាតិនិងសាសនាវៀតណាមកាលពីថ្ងៃទី ២០ កក្កដា បានឲ្យដឹង ថា គិតត្រឹមដំណាច់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នង។

Top