ថ្ងៃទី២០ ខែកក្កដានេះ ប្រទេសជប៉ុនបានចូលក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវបានចាត់ទុកថាជា "ការសាកល្បង" ដ៏មុតស្រួចសម្រាប់អនាគតនយោបាយរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក្នុងបរិបទដែលលោករូបនេះកំពុងដឹកនាំរដ្ឋាភិបាលមួយ បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតសភាជាន់ទាបកាលពីខែតុលា។
យោងតាមរដ្ឋធម្មនុញ្ញជប៉ុន
រយៈពេលរៀងរាល់ ៣ ឆ្នាំម្តង
ប្រទេសនេះនឹងដំណើការបោះឆ្នោតឡើងវិញចំនួនអាសនៈពាក់កណ្តាលក្នុងចំណោមអាសនៈទាំង ២៤៨
នៅក្នុងព្រឹទ្ធសភា។ នៅក្នុងការបោះឆ្នោតនេះ
ប្រជាជននឹងបោះឆ្នោតសម្រាប់អាសនៈចំនួន ១២៥ រួមទាំងអាសនៈជ្រើសរើសដោយផ្ទាល់ចំនួន ៧៤ នៅក្នុងមណ្ឌលបោះឆ្នោត
អាសនៈ ចំនួន ៥០ តាមរយៈតំណាងសមាមាត្រ
និងអាសនៈបំពេញបន្ថែមមួយនៅក្នុងតំបន់ក្រុងតូក្យូ។
សម្ព័ន្ធភាំពដែលកំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក Ishiba
ដែលរួមមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស
Komei បច្ចុប្បន្នកំពុងកាន់កាប់អាសនៈចំនួន ៧៥ ដែលមិនស្ថិតក្នុងការបោះឆ្នោតលើកនេះ។
ដើម្បីរក្សាសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងព្រឹទ្ធសភា
សម្ព័ន្ធភាពត្រូវការឈ្នះយ៉ាងហោចណាស់ ៥០ អាសនៈនៅក្នុងការបោះឆ្នោតនេះ។
លទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី
២១ កក្កដា។ ប្រសិនបើសម្ព័ន្ធភាពចម្រុះដែលកំពុងកាន់អំណាចត្រូវបរាជ័យក្នុងការឈ្នះសំឡេងភាគច្រើន
ប្រការនេះនឹងក្លាយជាលើកទីមួយចាប់តាំងពី សង្គ្រាមលោកលើកទី ២
ដែលប្រទេសជប៉ុនមានរដ្ឋាភិបាលភាគតិចដែលមានទាំងនៅក្នុងព្រឹទ្ធសភា
និងសភាជាន់ទាបផងដែរ៕