• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសចំនួន ១៤ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិ

នាថ្ងៃទី ១៧ ខែតុលាមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសតាំងប្រទេសចំនួន ១៤ ចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិសម្រាប់អាណត្តិថ្មីរយៈពេល ៣ ឆ្នាំ។ ប្រទេសចំនួន ១៤ បានជាប់ឆ្នោតតាមរយៈការបោះឆ្នោតសំងាត់ ហើយក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

គួរឲ្យកត់សម្គាល់ថា វ៉េណេស៊ុយអេឡាបានជាប់ឆ្នោតជាថ្មីម្ដងទៀតសំរាប់តំបន់អាមេរិកឡាទីននិងការ៉ាបៀននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយមានសំឡេងគាំទ្រ ១០៥ ប្រេស៊ីល (១៥៣ សំឡេង) ដោយមិនអើពើដល់យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយនិងការដាក់សម្ពាធរបស់មហាអំណាចលោកខាងលិចសំដៅលុបបំបាត់ប្រទេសនេះចេញពីទីភ្នាក់ងារសិទិ្ធមនុស្សអន្តរជាតិ។

ថ្លែងអំពីការដែលវ៉េណេស៊ុយអេឡាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅពេលនេះ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolas Maduro ហៅនេះថាជា “ជោគជ័យដ៏សំខាន់” មួយ។ រដ្ឋមន្ត្រីការបរទេស Jorge Arreaza បានសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យសំខាន់មួយនៃផ្លូវការទូតប្រកបដោយសន្តិភាព ដែល​វ៉េណេស៊ុយ​អេឡាតែងតែប្រដេញតាម។

យោងតាមផែនការ ប្រទេសជាសមាជិកថ្មីចំនួន ១៤ នោះនឹងចាប់ផ្តើមធ្វើការគ្នុងអាណត្តិថ្មីរបស់ខ្លួនពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួមមានប្រទេសជាសមាជិកទាំងអស់ ៤៧ ដែលមានទីភ្នាក់ការនៅទីក្រុងហ្សឺណែវ (ស្វីស) ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម      

រដ្ឋសភាវៀតណាមនីតិកាលទី១៥ បន្តសម័យប្រជុំលើកទី ៧

រដ្ឋសភាវៀតណាមនីតិកាលទី១៥ បន្តសម័យប្រជុំលើកទី ៧

ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿន នឹងដោះស្រាយការកក់ស្ទះអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។

Top