ព័ត៌មាន
ប្រញាប់ប្រញាល់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់បាក់ស្រុតដីនៅតំបន់ដីសណ្តទន្លេ Cuu Long
នៅពេលចុះត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយការលំបាក និងការខូចខាតដែលបណ្ដាមូលដ្ឋាន និងប្រជាជននៅតំបន់បាក់ស្រុតដីត្រូវជួបប្រទះ ព្រមទាំងស្នើឱ្យមូលដ្ឋាននានាបន្តម្ចាស់ការផ្លាស់ទីប្រជាជនចេញទីតំបន់គ្រោះថ្នាក់ ហើយជួយឧបត្ថម្ភប្រជាជនធានាស្ថិរភាពជីវភាពរស់នៅ។
នៅចំពោះមុខស្ថានការណ៍នោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបណ្ដាមូល ដ្ឋានជួយឧបត្ថម្ភ ធានាស្ថិរភាពជីវភាពរស់នៅសម្រាប់គ្រួសារក្នុងតំបន់បាក់ស្រុតដី; ផ្លាស់ទី ភ្លាមមួយរំពិចគ្រួសារនានានៅតាមតំបន់ដែលមានហានិភ័យខ្ពស់រងការបាក់ស្រុតដី។ មូលដ្ឋាននិងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោះស្រាយ ជំនះពុះពារលើតំបន់បាក់ ស្រុតដីដ៏គ្រោះថ្នាក់; ត្រួតពិនិត្យតំបន់ដែលមានហានិភ័យរងការបាក់ស្រុតដី; ផ្តោតលើ ការដាំដុះ និងស្តារព្រៃកោងកាងតាមឆ្នេរសមុទ្រ; បន្តកៀរគរធនធានរបស់រដ្ឋ ព្រមទាំង មានយន្តការ និងគោលនយោបាយសមស្រប ដើម្បីធ្វើសង្គមភាវូបនីយកម្ម និងកៀរគរ ធនធាននៅខាងក្រៅរដ្ឋ ដើម្បីវិនិយោគលើសំណង់បង្ការទប់ស្កាត់ការរបាក់ស្រុតដី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងភារកិច្ចជាបន្ទាន់ក្នុងការបង្ការទប់ស្កាត់ ការបាក់ស្រុតដី និងការពារអាយុជីវិតប្រជាជន បណ្ដាមូលដ្ឋានត្រូវតែមានការគិត គូររយៈពេលវែងជាមួយគម្រោងធំៗ ដោយមានលក្ខណៈមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព សម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ៕