• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជន​វៀតណាម​នៅតាមប្រទេសជាច្រើនទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

សមាគមយុវជននិងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក (VNNY) និងសមាគមជនវៀតណាមនៅទីក្រុងញូវយ៉កបានសហការគ្នារៀបចំពិព័រណ៍និទាឃរដូវឆ្នាំ ២០២៤ នៅខ័ណ្ឌ Brooklyn ដែលជាមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈមួយនៃទីក្រុងញូវយ៉ក។
សកម្មភាពនៃពិព័រណ៍បុណ្យតេតឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។ រូបថត៖ VOV

ក្នុងបរិយាកាសទទួលអំណរឆ្នាំថ្មី ២០២៤ សហគមន៍ជនវៀតណាមនៅតាមប្រទេសជាច្រើនបានរៀបចំសកម្មភាពផ្លាស់ប្ដូរអំណរបុណ្យនិទាឃរដូវថ្មី។

សមាគមយុវជន និងនិស្សិតវៀតណាមនៅទីក្រុងញូវយ៉ក (VNNY) និងសមាគមជនវៀតណាមនៅទីក្រុងញូវយ៉កបានសហការគ្នារៀបចំពិព័រណ៍និទាឃរដូវឆ្នាំ ២០២៤ នៅខ័ណ្ឌ Brooklyn ដែលជាមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈមួយនៃទីក្រុងញូវយ៉ក។ ពិព័រណ៍និទាឃរដូវក្រោមប្រធានបទ "ផ្សារជនបទ" បានបង្ហាញបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាម ជាមួយនឹងមុខម្ហូបប្រចាំតំបន់ទាំង ៣ នៅវៀតណាម ល្បែងប្រជាប្រិយ និងការសម្តែងសិល្បដ៏វិសេសវិសាល។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ភ្ញៀវជាង ៧០០ លើកនាក់។

ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំនៅគុយបា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា និងស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកក៏បានរៀបចំកម្មវធីទទួលអំណរឆ្នាំថ្មី ២០២៤ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top