• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជន​និងភ្ញៀវទេសចរណ៍យ៉ាង​ច្រើន​កុះករ​ទៅវត្តនៅដើមនិទាឃរដូវ

អាកាសធាតុក្នុងអំឡុងពេលបុណ្យតេត មានពន្លឺថ្ងៃស្រាល អំណោយផលសម្រាប់ប្រជាជនធ្វើដំណើរទៅវត្ត បួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី។

នៅខេត្ត Quang Ninh តំបន់ទេសចរណ៍ខាងវិញ្ញាណដូចជា៖ ប្រាសាទ Cua Ong – Cap Tien ប្រាសាទ លោក Tran Quoc Nghien ឬតំបន់រមណីដា្ឋន Yen Tu តែងតែទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកទស្សនានិងគោរពបូជានៅដើមឆ្នាំ។

ប្រាសាទ លោក Tran Quoc Nghien នៅទីក្រុង Ha Long ទាក់ទាញប្រជាជនទៅគោរពបូជានៅថ្ងៃដំបូងនៃឆ្នាំថ្មី។ រូបថត៖ baoquangninh.vn

លោក Dong Quang Khanh និងលោកស្រី Le Thi Hong មកពីទីក្រុង Ha Long បានឲ្យដឹងថា៖

“នៅដើមឆ្នាំថ្មី យើងតែងតែរៀបចំគ្រឿងសំណែននិងផ្លែឈើទៅប្រគេននៅវត្តអារាមនិងប្រាសាទនានា ដើម្បីបួងសួងសុំសេចក្តីសុខ និងធ្វើដំណើរកំសាន្តនារដូវផ្ការីក”។

“នៅដើមឆ្នាំ អ្នករាល់គ្នាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។ បួងសួងឲ្យប្រទេសជាតិមានសុខសន្តិភាព និងមនុស្សគ្រប់គ្នាទទួលជោគជ័យក្នុងជីវិត”។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្ញៀវទេសចររាប់ម៉ឺននាក់បានមកទស្សនាតំបន់ កេរ្តិ៍ដំណែលជាតិ Con Son - Kiep Bac។ លោក Nguyen Van Cuong អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងកេរ្តិ៍ដំណែល Con Son - Kiep Bac បានមានប្រសាសន៍ថា៖

”យើងខ្ញុំក៏បានវិនិយោគធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចំណត់រថយន្ត បំពេញតម្រូវការរបស់ភ្ញៀវទស្សនា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅកន្លែងសក្តិសិទ្ធិនេះ។ ទន្ទឹមនឹងនោះ គឺការងារអនាម័យបរិស្ថាន តុបតែងសោភ័ណ្ណភាពកន្លែងលក់ដូរ ដើម្បីរក្សាកេរ្តិ៍ដំណែលឲ្យល្អស្អាតជានិច្ច ដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍សុវត្ថិភាព អរិយធម៌ និងសប្បុរសធម៌សម្រាប់ភ្ញៀវទេសចរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top