• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនរាប់ពាន់នាក់ អុជទៀនបួងសួងសុំសន្តិភាពសម្រាប់ពិភពលោកនៅភ្នំបាដែន

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ (Vesak ២០២៥) នាយប់ថ្ងៃទី ៨ ឧសភា នៅតំបន់ទេសចរណ៍នៅឧទ្យានជាតិភ្នំបាដែន (Ba Den) ខេត្តតៃនិញ គណៈប្រតិភូបុណ្យវិសាខបូជា ឆ្នាំ ២០២៥ រួមទាំងប្រតិភូជាតិ និងអន្តរជាតិជាង ២.០០០នាក់ និងពុទ្ធសាសនិករាប់ពាន់នាក់ បានចូលរួមក្នុងពិធីអុជធូបបួងសួងសុំសន្តិភាពសម្រាប់ពិភពលោក និងធ្វើពិធីបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធសក្យមុនី។

ពិធីនេះបានធ្វើឡើងនៅលើភ្នំពិសិដ្ឋខ្ពស់បំផុតក្នុងតំបន់ភាគខាងត្បូង ដែលមិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌បង្កប់ដោយមនុស្សជាតិ បង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជន វៀតណាមនិងពុទ្ធសាសនិកជុំវិញពិភពលោក ។ អញ្ជើញថ្លែងពុទ្ធដីការនៅទីនេះ ព្រះតេជគុណ ថាញ់ ញៀវ អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម  បានសង្កត់ធ្ងន់ថា៖ “ពិធីថ្ងៃនេះមិនត្រឹមតែជាសកម្មភាពខាងវិញ្ញាណជានិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជាសំឡេងនៃក្តីមេត្តា ដែលជាការអធិស្ឋានយ៉ាងជ្រាលជ្រៅចេញពីបេះដូងរបស់មនុស្សរាប់លាននាក់ឆ្ពោះទៅកាន់ពិភពលោកដែលគ្មានសង្គ្រាម និងគំនុំគុំកួន; កន្លែងដែលសត្វលោកទាំងអស់រស់នៅក្នុងសេចក្តីស្រឡាញ់រាប់អាន។ រាល់ការអុជទៀននៅយប់នេះគឺជាអណ្ដាតភ្លើងនៃក្ដីសង្ឃឹម ជាពន្លឺនៃសេចក្ដីស្រឡាញ់ សារនៃសុច្ឆន្ទៈ និងសាមគ្គីភាព។ ពីកំពូលភ្នំបាដែន ពន្លឺនោះនឹងសាយភាយទៅគ្រប់ទិសទី ហួសព្រំដែនទាំងអស់ ដើម្បីភ្ជាប់ចិត្តមនុស្សស្រឡាញ់សន្តិភាពជុំវិញពិភពលោក”។

មុននោះ គណៈកម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ បានធ្វើពិធីបូជាព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធសក្យមុនី នៅមជ្ឈមណ្ឌលពិព័រណ៍ព្រះពុទ្ធសាសនានៃតំបន់ទេសចរណ៍ជាតិភ្នំបាដែន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top