• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាគំរូទាំង១០ នៅឆ្នាំ២០២៣

កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាគំរូទាំង១០ នៅឆ្នាំនេះ។
ពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតគម្រោងវប្បធម៌វៀតណាម។ រូបថត៖ chinphu.vn

ឈានមុខគេក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លេចធ្លោទាំង១០ក្នុងឆ្នាំនេះ គឺជាការប្រារព្ធខួបលើកទី៨០នៃការបង្កើតគម្រោងវប្បធម៌វៀតណាម។ ក្រៅពីនោះ ព្រឹត្តិការណ៍លេចធ្លោមួយចំនួនផ្សេងទៀតរួមមាន៖ ឧស្សាហកម្មវប្បធម៌មានសមិទ្ធផលលេចធ្លោជាច្រើន ទីក្រុង Hoi An និង Da Lat ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាទីក្រុងនវានុវត្តន៍; វៀតណាមត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិ ២០២៣ -២០២៧; ក្រុមបាល់ទាត់នារីវៀតណាមចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup នារី ឆ្នាំ ២០២៣; កីឡាករបាញ់កាំភ្លើងវៀតណាមបានឈ្នះមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ី - ASIAD ១៩ នៅ ទីក្រុង Hangzhou (ប្រទេសចិន); ទេសចរណ៍វៀតណាមទទួលបានពានរង្វាន់ជាច្រើនពី World Travel Awards ២០២៣ ដែលក្នុងនោះលើកទី៤ វៀតណាមត្រូវបានលើកតម្កើងជាគោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក និងជាលើកទី៥ ដែលត្រូវបានបោះឆ្នោតជា គោលដៅទេសចរណ៍ឈានមុខគេនៅទ្វីបអាស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top