• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាន់ខ្ជាប់នូវគោលដៅបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងហើយ អភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាល។ (រូបថត៖ TTXVN) 
 

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋាភិបាលបាន បើកសម័យប្រជុំជាប្រចាំ ខែសីហា ដើម្បីវាយតម្លៃចំពោះស្ថាន ភាពសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅ ពិភាក្សាអំពីទិសដៅអភិវឌ្ឍក្នុងប៉ុន្មានខែចុងឆ្នាំក៏ ដូចជាខ្លឹមសារសំខាន់ផ្សេងៗទៀត។
 
អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ប្រសិនបើប្រទេសជាតិទាំងមូលមានការប្ដេជ្ញាចិត្ត រួមជា មួយការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ដើម្បីអនុវត្តបណ្ដាដំណោះ ស្រាយយ៉ាងខ្លាំងក្លាតាមការដឹកនាំរបស់រដ្ឋាភិបាលនោះ គឺសេដ្ឋកិច្ចវៀត ណាមក្នុងឆ្នាំនេះអាចទទួលបានកំណើនវិជ្ជមានក្នុងចន្លោះពី២ដល់៣% ដូចទៅនឹងការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើន។
 
ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ ក្រសួង ស្ថាប័ននិងតំបន់នានាផ្ដោតសំខាន់ទៅលើការពិភាក្សាហើយផ្ដល់ មតិយោបល់អំពីបញ្ហានានាដែលពាក់ព័ន្ធដល់ពន្ធ ថ្លៃសេវា គោល នយោបាយទាក់ទាញដើមទុនក្នុងប្រទេស ដើមទុន FDI និងការកែទម្រង់ បែបបទរដ្ឋបាលដើម្បី គៀងគរប្រភពធនធានពីសង្គម បង្កើតឡើងកម្លាំង ចលករជួយឲ្យខឿនសេដ្ឋកិច្ចជំនះពុះពារលើដំណាក់កាលលំបាក បន្ត អភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅរកគោលដៅដើរទន្ទឹមគ្នាចំនួន២នោះ គឺបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយជោគជ័យផងហើយអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង៕  

តាម VOV5 - វិទ្យុសំឡេងវៀតណាម


លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top