នេះគឺជាការផ្លាស់ប្តូរមានលក្ខណៈយុទ្ធសាស្ត្រ ចាប់តាំងពីទូរទស្សន៍រដ្ឋសភាវៀតណាមបានចាក់ផ្សាយកាលជាលើកដំបូង នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៥។ អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានរំលឹកឡើងវិញនូវសំណើរឲ្យប៉ុស្តិ៍ទូរទស្សន៍រដ្ឋសភាវៀតណាមក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយជាមួយអ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេស។ លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា៖ “រដ្ឋសភាមានការច្នៃប្រឌិតកាន់តែខ្លាំង ស្ថាប័នរដ្ឋសភា និងការិយាល័យរដ្ឋសភា ត្រូវតែមានការច្នៃប្រឌិតថែមទៀត ក្នុងនោះមានការងារផ្សព្វផ្សាយផងដែរ។ នៅក្នុងនិន្នាការទូទៅនៃប្រព័ន្ធផ្សព្វផ្សាយទំនើប ទូរទស្សន៍រដ្ឋសភាត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកបោះឆ្នោតជាមួយនឹងជីវភាពរស់នៅជាក់ស្តែង។ ដូច្នេះ ការកំណត់ទីតាំងប៉ុស្តិ៍ទូរទស្សន៍ជាតិសំខាន់មួយនិងជាប៉ុស្តិ៍ទូរទស្សន៍ មានលក្ខណៈដោយឡែកមួយអំពីរដ្ឋសភាគឺមានសារៈសំខាន់និងចាំបាច់បំផុត។ ធ្វើយ៉ាងម៉េចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកបោះឆ្នោត និងអ្នកទស្សនាក្នុងការចូលប្រើប្រាស់ និងចាប់យកព័ត៌មាន និងរូបភាពក្នុងវិធីលឿនបំផុត ត្រឹមត្រូវ និងគួរឱ្យទុកចិត្តបំផុត”។
រូបសញ្ញាថ្មីរបស់ទូរទស្សន៍រដ្ឋសភាវៀតណាមដែលមានអក្សរធំ Q ទទួលមរតកពណ៌ក្រហម និងលឿងនៃអត្តសញ្ញាណចាស់ ត្រូវបានរចនាឡើងតាមបែបទំនើប ឆ្ពោះទៅរកភាពសាមញ្ញ ដើម្បីបម្រើនិន្នាការពហុវេទិកានៃវិទ្យុទូរទស្សន៍នាបច្ចប្បន្ន។ ក្រមកំណត់អត្តសញ្ញាណថ្មីត្រូវបានអនុវត្តជាផ្លូវការនៅលើការផ្សាយរបស់ទូរទស្សន៍រដ្ឋសភាវៀតណាមចាប់ពីម៉ោង ០:០០ ថ្ងៃទី ៣ ខែមិថុនា៕