• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំពាក់ឱ្យយុវជនវៀតណាមនូវចំណេះដឹងសុវត្ថិភាពនិងសមភាពយេនឌ័រនៅក្នុងប្រព័ន្ធអ៊ីនធឺរណែត

នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងផ្តល់អំណាចដល់ស្ត្រី (UN Women) បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិង CEDLink ដើម្បីបើកកម្មវិធីប្រកួតប្រជែង Cyber S - ជំនាន់ S: សុវត្ថិភាពនិងសមភាពយេនឌ័រក្នុងប្រព័ន្ធអ៊ីនធឺរណែត។ ការប្រកួតប្រជែងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងនិងបំពាក់ឲ្យយុវជនយុវនារីនិងអ្នកបង្កើតខ្លឹមសារនៅលើបណ្តាញសង្គមនៅវៀតណាម អំពីសុវត្ថិភាពតាមបណ្តាញអ៊ីនធឺរណែតនិងសមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩។

ការប្រកួតប្រជែងនេះប្រព្រឹត្តទៅរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២១ ដោយមានសកម្មភាពសំខាន់ចំនួនបី គឺការបណ្តុះបណ្តាលចំណេះដឹងអំពីយេនឌ័រ សុវត្ថិភាពលើបណ្តាញអ៊ីនធឺរណែត ប្រព័ន្ធផ្សព្វផ្សាយសម្រាប់យុវជននិស្សិតនិងអ្នកបង្កើតខ្លឹមសារនៅលើបណ្តាញសង្គម។ ជាមួយគ្នានោះ ណែនាំសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលដើម្បីបង្កើតគម្រោងផ្ទាល់ខ្លួនអំពីសមភាពយេនឌ័រនិងសុវត្ថិភាពលើបណ្តាញអ៊ីនធឺរណែត។ តម្លៃរង្វាន់សរុបគឺជាង ៧០ លានដុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top