• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុសចលនាជួយជ្រោមជ្រែង ម៉ោងផែនដីឆ្នាំ ២០២៥

ពិធីបំផុសចលនាជួយជ្រោមជ្រែង ម៉ោងផែនដីឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែមីនា នៅវិថីដើរថ្មើជើងបឹង Hoan Kiem ទីក្រុងហាណូយ។
ពិធីបំផុសចលនា ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ។ រូបថត៖ nhandan.vn

ព្រឹត្តិការណ៍នេះបាននាំមកនូវបរិយាកាសដ៏គួរឱ្យរំភើប និងរស់រវើកជាមួយនឹងសកម្មភាពអន្តរកម្មផ្សេងៗគ្នា រួមទាំងកន្លែងថតរូប Check – in ដោយភាពច្នៃប្រឌិត ការតាំងបង្ហាញគំរូនៃយ៉រផ្ទះបុរាណហាណូយរួមបញ្ចូលជាមួយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ រូបភាពនេះ មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារដ៏រឹងមាំអំពីការអនុវត្តថាមពលកកើតឡើងវិញក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះ សកម្មភាពជិះកង់ដើម្បីផលិតអគ្គិសនី ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង  ពីប្រជាជនយ៉ាងច្រើនកុះករ។

អ្នកស្ម័គ្រចិត្តគឺជានិស្សិតសាកលវិទ្យាល័យដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីចែករំលែកសារអំពីការការពារបរិស្ថាននិងការពារផែនដី តាមរយៈសកម្មភាពជាក់ស្តែង៖

ទាក់ទងនឹងការការពារបរិស្ថានមានសកម្មភាពជាច្រើនត្រូវការធ្វើ។ ខ្ញុំនឹងធ្វើរឿងតូចតាចបំផុតរហូតដល់រឿងធំបំផុត។ រឿងតូចតាចបំផុតគឺរើសសំរាម បន្ទាប់មកគឺបិទភ្លើងនៅពេលចេញពីបន្ទប់ ហើយដករន្ធទាំងអស់ដែលមិនប្រើប្រាស់។

ជាមួយនឹងប្រធានបទនៃម៉ោងផែនដីឆ្នាំនេះ យើងនាំមកនូវសារនៃការតភ្ជាប់គ្មានដែនកំណត់។ អាចតភ្ជាប់យុវជនជាមួយអង្គការនិងសហគ្រាសទាំងក្នុងស្រុកនិងបរទេស ដែលកំពុងប្រតិបត្តិការនៅវៀតណាម ដើម្បីជំរុញការផ្លាស់ប្តូរបៃតង

ជួយជ្រោមជ្រែងយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ ២០២៥ សារជីវកម្មថាមពលអគ្គិសនីវៀតណាម បានអំពាវនាវដល់អតិថិជនឱ្យបិទភ្លើងចាប់ពីម៉ោង ២០៖៣០ ដល់ម៉ោង ២១៖៣០ នៅថ្ងៃទី ២២ ខែមីនាដើម្បីផ្សព្វផ្សាយសារ "ការផ្លាស់ប្តូរបៃតង - អនាគតបៃតង" ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top