• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

មាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។ រូបថត៖ VNA

ការចុះបញ្ជីបេតិកភណ្ឌឯកសារទាំងពីរនេះ ក្នុងកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយអង្គការយូណេស្កូ បានបន្តបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលរបស់ជាតិ បើកឱកាសផ្សព្វផ្សាយបេតិកភណ្ឌ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ លោក ដាវ ម៉ាញ់ហួន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ហ៊ឹងអៀន បានចែករំលែកថា៖

«នេះជាកិត្តិយសដ៏ធំធេងសម្រាប់ខេត្តហ៊ឹងអៀន ហើយក៏ជាឱកាសសម្រាប់​យើងខ្ញុំ ដើម្បីផ្សព្វផ្សាយអំពីតំបន់ដី និងប្រជាជនខេត្ត ហ៊ឹងអៀន ទៅកាន់មិត្តភក្តិនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសសម្រាប់​យើងខ្ញុំ​ ត​ភ្ជាប់បេតិកភណ្ឌដែលមានស្រាប់ ដើម្បីស្វែងរកវិធីអភិវឌ្ឍ និងនាំយកបេតិកភណ្ឌទៅកាន់សាធារណជន ដែល​ផ្សារភ្ជាប់ជាមួយនឹង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ»។

ជាមួយនឹង «សិលាចារឹកនៅតំបន់ Pho Hien» និង «សិលាចារឹកលើភ្នំ Non Nuoc» រហូត​មក​ដល់​ពេលនេះ វៀតណាមមានបេតិកភណ្ឌឯកសារសរុបចំនួន១៣។ នេះបង្ហាញថា វៀតណាមជាសមាជិកសកម្មរបស់អង្គការយូណេស្កូ ហើយ​បាន​ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិរក្សតម្លៃបេតិកភណ្ឌផងដែរ​៕

តាម​ vovworld.vn/km-KH

រកឃើញ​អដ្ឋិធាតុយុទ្ធជនពលីចំនួន  ១៧នាក់ទៀតនៅឧទ្យាន ឡេ ធីរៀង (ទីក្រុងហូជីមិញ)

រកឃើញ​អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧នាក់ទៀតនៅឧទ្យាន ឡេ ធីរៀង (ទីក្រុងហូជីមិញ)

នៅថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុងហូជីមិញបានប្រកាសថា កងកម្លាំងសមត្ថកិច្ចទើបបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧ ឈុតបន្ថែមទៀតនៅក្នុងតំបន់ Bនៃ​ឧទ្យាន ឡេធីរៀង ដែលបង្កើន​ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបដែលត្រូវបានរកឃើញនៅទីនោះឡើងដល់ ៩៥៩ ឈុត​។

Top