• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងការអភិវឌ្ឍប្រកបដោយចីរភាព

ខេត្ត Quang Tri កំពុងអនុវត្តន៍កម្មវិធីសកម្មភាពសម្រាប់ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ដំណាក់កាល ២០២៦ – ២០៣៥។

 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks ប្រគល់កាដូអនុស្សាវរិយ៍ដល់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh។ (រូបថត៖ Nguyen Linh/VNA)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Hong Vinh បានសង្កត់ធ្ងន់ថា ខេត្ត Quang Tri កំពុងផ្តោតលើការកសាងបរិយាកាសវិនិយោគដ៏បើកចំហ មានតម្លាភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញធនធាននានា រួមទាំងសហគ្រាស អង្គការ និងដៃគូមកពីសហរដ្ឋអាមេរិក។ លោកក៏បានបញ្ជាក់ផងដែរថា ខេត្ត Quang Tri កំពុងអនុវត្តន៍កម្មវិធីសកម្មភាពសម្រាប់ជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ដំណាក់កាល ២០២៦ – ២០៣៥។ ខេត្តមានបំណងចង់ទទួលបានការយកចិត្តទុកដាក់ ការរួមដំណើរ និងការជួយគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូនានានៃសហរដ្ឋអាមេរិកក្នុងការពិនិត្យ និងបោសសម្អាតគ្រាប់បែកមីន ការអប់រំអំពីការបង្ការគ្រោះថ្នាក់ដោយគ្រាប់បែកមីន ការជួយឧបត្ថម្ភជនរងគ្រោះដោយសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់ភ្នាក់ងារជំនាញផងដែរ។

លើសពីនេះ ខេត្ត Quang Tri ក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ អង្គការ សហគ្រាស និងដៃគូរបស់សហរដ្ឋអាមេរិក ក្នុងវិស័យដែលមានសក្តានុពលជាច្រើនដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលស្អាត ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ល។

រីឯ​ខ្លួនវិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តគាំទ្រដល់មូលដ្ឋាននានារបស់វៀតណាម រួមទាំងខេត្ត Quang Tri ក្នុងការងារជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការបោសសម្អាតគ្រាប់បែកមីន៕

តាម​ vovworld.vn/km-KH

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។

Top