• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តបាត់ដំបង


 ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តបាត់ដំបង (រូបថតៈ VOV) 

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តបាត់ដំបង(កម្ពុជា) បានប្រព្រឹត្ត​ទៅពិធីបើក សម្ពោធ​ស្តូប​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា។
 
ថ្លែង​មតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍និ​ងជាអគ្គ លេខាធិ​ការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​​កម្ពុជា លោក ញែម វា​លី និងអភិបាលខេត្តបាត់ដំ​បងលោក  ច័ន្ទ សុផល បា​នសង្កត់ធ្ងន់ថា ​ប្រជាជន កម្ពុជា​​មិន​អាចបំភ្លេចការជួយឧបត្ថម្ភ​របស់ប្រជាជន និងកងទ័ពស្មគ្រចិត្ត​វៀតណាម​ ក្នុង ការផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាស​ន៍ប៉ុលពត នាំមកការ​រសរានមានជីវិតនិងវឌ្ឍន ភា​ពសម្រាប់ប្រទេសកម្ពុជា។ វ​រសេនីយ៍​ឯក Nguyen Anh Dung អនុព័ន្ធយោធាវៀត​​ណាម​ប្រចាំ​នៅកម្ពុជា បានសង្កត់ធ្ងន់ថា កសាងស្តូបមិត្ត​ភាព​នេះ ជារបៀប​​ដើម្បី សម្តែងកា​រដឹងគុណចំពោះម​នុស្សដែលពលីសា ច់ស្រស់ឈាមស្រសដើម្បីប្រទេស​ ជាតិទាំងពីរ វៀតណាម​​និង​កម្ពុជា​៕  

 

      តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top