សម័យប្រជុំមានបន្ទុកការងារធំបំផុតក្នុងអាណត្តិ ដែលគ្រោងនឹងប្រព្រឹត្ត ទៅក្នុងរយៈពេលប្រហែល ៤០ ថ្ងៃ។ អញ្ជើញចូលរួមសម័យបើកមានលោកអគ្គលេខា បក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និង លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន។
សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ មានបន្ទុកការងារដ៏ធំបំផុត ក្នុងអាណត្តិនេះ រួមមានខ្លឹមសារចំនួន៦៦ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៤៩ សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន៤ ស្តីពីការងារនីតិបញ្ញត្តិ និងក្រុមបញ្ហាចំនួន ១៣ អំពីសេដ្ឋកិច្ចសង្គម ថវិកា ការឃ្លាំមើល និងការងារបុគ្គលិកជាន់ខ្ពស់។ នៅក្នុងសម័យ ប្រជុំនេះ សមាជិករដ្ឋសភានឹងពិចារណា
លើសេចក្តីព្រាងច្បាប់ជាច្រើនលើវិស័យ សំខាន់ៗដូចជា៖ សន្តិសុខ-យុត្តិធម៌ សេដ្ឋកិច្ច ការវិនិយោគ ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន។ សេចក្ដីព្រាងច្បាប់ជា ច្រើនត្រូវបានដាក់ជូនតាមនីតិវិធីបង្រួម ដើម្បីបំពេញតាមតម្រូវការសុក្រិតស្ថាប័ន រួមទាំងច្បាប់សំខាន់ៗដូចជា៖ សន្តិសុខតាមអ៊ីនធឺណិត សារព័ត៌មាន ចំនួនប្រជាជន ការការពារជំងឺ ការវិនិយោគ តម្លៃ ផែនការមេទីក្រុង និងជនបទ និងសេចក្ដីព្រាង ច្បាប់ថ្មីៗដូចជា៖ បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល។
អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា បន្ទុកការងារដ៏ធំដែលត្រូវបាន លើកយកមកពិនិត្យ និងអនុម័តនៅសម័យប្រជុំលើកទី១០នេះ គឺជាសក្ខីភាពបញ្ជាក់ ពីការផ្លាស់ប្ដូរថ្មីនៃស្មារតីនីតិប្បញ្ញត្តិជាតិ។
“នេះគឺជាបន្ទុកការងារនីតិបញ្ញត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃសម័យប្រជុំរដ្ឋសភា ដែលជាសក្ខីភាពដ៏រស់រវើកនៃស្មារតី ដែលច្បាប់ឈានទៅមុខមួយជំហាន ត្រួសត្រាយផ្លូវ សម្រាប់នវានុវត្តន៍ យកជីវភាព និងផលប្រយោជន៍របស់ប្រជាជនជារង្វាស់នៃគោល នយោបាយ”។
នៅក្នុងសម័យប្រជុំនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ និងដំណាក់កាល ៥ ឆ្នាំ ២០២១-២០២៥ រួមជាមួយនឹងគម្រោងផែនការឆ្នាំ ២០២៦។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានបង្ហាញ របាយការណ៍បូកសរុបមតិសំណើររបស់អ្នកបោះឆ្នោត មុននឹងលោកប្រធាន រដ្ឋបង្ហាញរបាយការណ៍ការងារអាណត្តិទី ១៥។ នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានតុលាការប្រជាជនកំពូល ប្រធានរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល និងអគ្គសវនកររដ្ឋបានបង្ហាញ របាយការណ៍បូកសរុបអាណត្តិ ២០២១-២០២៦៕