• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី៨ ខែកក្កដា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) ក្រោមអធិបតីភាព​របស់លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី៤។

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅក្នុង​សម័យ​ប្រជុំ​។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិ​យោបល់លើបញ្ហាសំខាន់ៗ ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំ​វិសាមញ្ញលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០២៦ ព្រមទាំងរៀបចំខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំលើកទី២ នៅចុងឆ្នាំ និងបញ្ហាសំខាន់ៗផ្សេងទៀត។

ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានស្នើថា ចំពោះបញ្ហាធំៗដែលមានមតិខុសគ្នា ឬគោលនយោបាយថ្មីដែលខុសពីបទប្បញ្ញត្តិ​របស់​ច្បាប់​នា​ពេល​បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធគួរតែសម្របសម្រួលជាមួយស្ថាប័ននានារបស់​​រដ្ឋសភា ដើម្បីរាយការណ៍​ឱ្ត​បានទាន់ពេលវេលាទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណា និងសម្រេច។

«​នៅពេលផ្តល់មតិលើគម្រោងនានា ខ្ញុំស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​តាមដានយ៉ាងដិតដល់នូវរយៈពេល​មួយ​ឆ្នាំអនុវត្តគំរូអាជ្ញាធរបីកម្រិត ដើម្បីពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបទប្បញ្ញត្តិស្តីពីវិមជ្ឈការ និងវិសហ​មជ្ឈការ; វាយតម្លៃយ៉ាងពេញលេញអំពីលទ្ធភាព​អនុវត្តន៍គោលនយោបាយនីមួយៗ ដោយធានាការកំណត់បុគ្គលច្បាស់លាស់ ភារកិច្ចច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ និងសិទ្ធិ​ច្បាស់លាស់។ ធ្វើ​យ៉ាង​ណាដើម្បីធានាថា មូលដ្ឋាននានា​អាចអនុវត្តភ្លាមៗ បន្ទាប់ពី​ច្បាប់​បានចូលជាធរមាន ដោយជៀសវាងចន្លោះប្រហោងផ្នែកច្បាប់ និងការត្រួតស៊ីគ្នាក្នុងការអនុវត្ត»​។

ប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ថា ច្បាប់ត្រូវតែសម​ស្រប​ទៅ​នឹងក្រឹត្យនិងសារាចរ ទើបការសម្រេចចិត្តរបស់រដ្ឋសភានៅក្នុងសម័យប្រជុំនីមួយៗ អាចត្រូវបានអនុវត្ត​ទៅ​ក្នុង​ជីវភាពរស់នៅយ៉ាង​ឆាប់រហ័ស៕​

តាម​ vovworld.vn/km-KH

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី

នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅអគាររដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Tan Sri Mohd Dusuki Mokhtar អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀត​ណាម​។

Top