សន្និសីទនេះមានគោលបំណងផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា និងយុទ្ធសាស្ត្រគ្រប់គ្រងដើម្បីជួយទីក្រុងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍ ន៍សេវាកម្មឆ្លាតវៃ និងនិរន្តរភាពជូនប្រជាជន; ដោយកំណត់ថា នឹងក្លាយទៅជាគោលដៅប្រចាំឆ្នាំដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញអំពីទីក្រុងឆ្លាតវៃក្នុងតំបន់និងពិភពលោក។ យោងតាមអ្នកជំនាញ ទីក្រុងឆ្លាតវៃបានក្លាយទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងជាសកល ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិមិត្ត (AI) អ៊ីនធឺណិតនៃវត្ថុ IoT និងទិន្នន័យធំដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះការគ្រប់គ្រងទីក្រុង ការកែលម្អជីវភាពរស់នៅរបស់ប្រជាជនយ៉ាងសកម្ម ការបង្កើនកម្រិតសុភមង្គល ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន។ លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “ដោយមានស្មារតី “ធ្វើសកម្មភាពដើម្បីអនាគតបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីប្រជាជនក្នុងប្រព័ន្ធអេកូឡូស៊ី” សន្និសីទទីក្រុងវៃឆ្លាតវៀតណាម-អាស៊ីឆ្នាំ ២០២៤ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍលេចធ្លោរបស់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ទន្ទឹមជាមួយគ្នានោះ នាំមកនូវតម្លៃជាក់ស្តែងជាច្រើនមិនត្រឹមតែដល់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងដល់តំបន់ទាំងមូលទៀតផង”។
យោងតាមការស្ថិតិបង្ហាញថា រហូតមកដល់បច្ចុប្បន្ន ខេត្ត ក្រុងចំនួន ៤៨/៦៣ នៅវៀតណាមបានអនុវត្តគម្រោងទីក្រុងឆ្លាតវៃ៕