• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពអាវផាយទីក្រុងហូជីមិញ លើកទី១១

នាយប់ថ្ងៃទី ៧ មីនា មន្ទីរទេសចរណ៍និងសម្ព័ន្ធសមាគមនារីទីក្រុងហូជី មិញ បានរៀបចំពិធីបើកមហោស្រពអាវផាយទីក្រុងលើកទី ១១ ឆ្នាំ ២០២៥។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានអនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីបើកមហោស្រពអាវផាយទីក្រុងហូជីមិញលើកទី១១ (រូបថត៖ TTXVN)

មហោស្រពបន្តលើកតម្កើងសម្រស់អាវផាយវៀតណាម ផ្សព្វផ្សាយលក្ខណៈប្រណិតនៃវប្បធម៌ជាតិ រួមចំណែកលើកតម្កើងរូបភាពប្រទេសជាតិ ប្រជាជនវៀតណាម ក៏ដូចជាទីក្រុងហូជីមិញ ដែលជាទីក្រុងពោរពេញដោយថាមពល ភាពច្នៃប្រឌិត ចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅ ប៉ុន្តែតែងតែស្រឡាញ់ និងថែរក្សារាល់តម្លៃប្រពៃណីដ៏ល្អប្រសើរទាំងអស់។

មហោស្រពឆ្នាំនេះ គឺជាព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ ដែលបើកសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) គូសសញ្ញាពីការផ្លាស់ប្តូរដ៏ខ្លាំងក្លាររបស់ទីក្រុង  រួមដំណើរជាមួយប្រទេសទាំងមូល ឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

“ភារកិច្ចនៅក្នុងយុគសម័យថ្មីទាមទារឱ្យចារកម្មនគរបាលប្រជាជនត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ ការទម្លុះទម្លាយ ក្នុងការកសាងអង្គការនិងការកសាងកម្លាំង ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ”។

Top