• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យ Trang An ឆ្នាំ២០១៩


 ទិដ្ឋភាពនៃការបើកពិធីបុណ្យ Trang An ឆ្នាំ២០១៩
 

 នាថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៩ ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីបុណ្យ Trang An ឆ្នាំ២០១៩ ក្រោម​ប្រធាន​បទ​ «ប្រមូលផ្តុំអរិយធម៌នៅរាជធានីថ្ម»។ ពិ​ធីបុណ្យ Trang An ត្រូវបាន​រៀបចំ​ឡើង​ដោយ​សំដៅទៅ​លើការ​តប​ស្នង​គុណនិង​រំលឹកវិញ្ញណក្ខ័ន្ធដ​ល់ព្រះអង្គម្ចាស់  Quy Minh Dai Vuon​g និងរាជវង្សស្ដេច T​ran ព្រមទាំង​បុព្វបរុស​ដែលមាន​គុណបំណាច់​ក្នុង​បុព្វហេតុកសាងនិងការពារប្រទេសជាតិ។
 
ពិធីបុណ្យ Trang An ឆ្នាំ​២០១៩ បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តវៀតណាមតាមរយៈព្រះរាជវង្សស្ដេច Dinh ស្ដេច Le ស្ដេច​ Ly និង ស្តេច Tran នៅក្នុងរាជធានីបុរាណ ដែលធ្លាប់ជាទីកន្លែង​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​កាល​ពីមុន​នោះផ​ងដែរ។ លោក Nguyen Ngoc Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បាន​ឱ្យដឹង​​ថា៖
 
«ពិធីបុណ្យ​ Trang An បានក្លាយទៅជាវប្បធ៌មដ៏វិសេសវិសាល ដែលត្រូវបានប្រជាជនក្នុងតំបន់អភិរក្ស អភិវឌ្ឍន៍ ​និងតភ្ជាប់ជាមួយទេសភាពរមនីយដ្ឋានTrang An។ ពិធីបុណ្យ​នេះត្រូវ​បាន​រៀប​ចំ​ឡើង​កាន់​តែសម្បូរ​បែបជាមួយ​នឹងលក្ខណៈ​វប្បធម៌ប្រចាំតំបន់នៃប្រជាជាតិនានា​ ដើម្បីបង្កើនការទាក់ទាញ​ប្រជាជន​និង​ភ្ញៀវទេសច​រជា​ច្រើនកុះករមកទស្សនាផងដែរ។ ​យើងខ្ញុំសង្ឃឹមថា រូ​បភាពវប្បធម៍​ដ៏ពិសេស​របស់ប្រជាជន​នៅតំបន់​ Trang An នឹងបង្កើត​បាននូវការចាប់​អារម្មណ៍ដ៏​ស្រស់ស្អាត​ក្នុងបេះដូង​របស់​មនុស្សម្នាក់​ៗ​ព្រម​ទាំង​រីកសាយ​ភាយយ៉ាងវិជ្ជមានដល់មិត្តភក្តិជាតិនិង​អន្តរជាតិផងដែរ"។

គួរ​បញ្ជាក់ថានេះគឺលើកទី៥ដែលរមណីយដ្ឋាន Trang An ត្រូវបានអង្គការ UNESCO ទទួល​ស្គាល់ជា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ៕

 

តាម VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម
 

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top