• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវ​ឆ្នាំ​មមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam

ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំ មមី អដ្ឋស័ក ២០២៦ រួមជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ដើម្បីអបអរសាទរឆ្នាំថ្មី បានបើកនារសៀលថ្ងៃទី១១ ខែកុម្ភៈ នៅ Ho Van ក្នុងកេរ្តិ៍ដំណែលពិសេសជាតិ Van Mieu - Quoc Tu Giam ទីក្រុងហាណូយ។

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ VNA

ពិធីបុណ្យអក្សរផ្ចង់ឆ្នាំ មមី អដ្ឋស័ក ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដោយបើកទ្វារបម្រើភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ២២:០០។

បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ VNA

ចំណុចលេចធ្លោនៃពិធីបុណ្យអក្សរផ្ចង់និទាឃរដូវគឺសកម្មភាពសុំអក្សរផ្ចង់នៅដើមឆ្នាំ នៅតាមស្តង់អក្សរផ្ចង់ចំនួន ៣៥ របស់គ្រូសរសេរអក្សរផ្ចង់ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ នេះគឺជាសកម្មភាពដែលត្រូវបានប្រជាជននិងភ្ញៀវទេសចរជាច្រើនទន្ទឹងរង់ចាំក្នុងឱកាសបុណ្យតេតមកដល់ម្តងៗ ដែលរួមចំណែកលើកតម្កើងប្រពៃណីសង្វាតរៀនសូត្រ និងទំនៀមទម្លាប់វប្បធម៌នៃការសុំអក្សរផ្ចង់នៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នឹងរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ កម្មវិធីអប់រំបេតិកភណ្ឌ បរិយាកាសវប្បធម៌អំណាន ការតាំងពិព័រណ៍ និងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ អុកប្រពៃណី របាំលោតម៉ុងសាយ និងកម្មវិធីសម្តែងសិល្បៈប្រជាប្រិយវិសេសវិសាលដូចជា Quan Ho, Ca Tru និងច្រៀង Cheo ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top