• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រជាពលរដ្ឋខ្មែរណាមបូ

មហោស្រពវប្បធម៌ កីឡា និងទេសចរ ណ៍ជនរួមជាតិខ្មែរណាមបូ លើកទី៨ និងពិធីបុណ្យអក អំបុក- ប្រណាំងទូកង តំបន់ដីសណ្តទន្លេ Cuu Long លើកទី ៥ ឆ្នាំ២០២២ បានប្រារពនាយប់ថ្ងៃទី ៦ ខែវិច្ឆិកា នៅខេត្ត Soc Trang។
  គណៈប្រតិភូបានចូលរួមពិធីបើកមហោស្រព (រូបថត៖ VOV)  
  ការសម្តែងសិល្បៈនៅក្នុងពិធីបើក   

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចាត់ទុកថា នេះជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានអត្ថន័យជ្រាលជ្រៅ រួមចំណែកក្នុងការឧទ្ទេសនាម ផ្សព្វផ្សាយ  អំពីតម្លៃវប្បធម៌ប្រពៃ ណីរបស់ ប្រជាជន

តាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី និងកីឡាករ-កីឡាការិនីជាង ២.០០០ នាក់ យើងសង្ឃឹម និងជឿជាក់ថា ប្រជាជន និងអ្នកទេសចរមកពីជុំវិញពិភពលោកនឹងអាចមានអារម្មណ៍ និងទទួលបានបទពិសោធន៍នូវបទភ្លេងនៃបទចម្រៀងប្រជាប្រិយ របាំ រាំវង់ សារ៉ាវ៉ាន់ រាំស្គរសាដាម សិល្បៈ Du ke ទាក់ទាញបេះដូងមនុស្ស និងរីករាយជាមួយសំឡេងពិសេសនៃឧបករណ៍ពិនពាធ ដែលត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញានៃវប្បធម៌របស់ប្រជាជនខ្មែរណាមបូ

ក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ខ្មែរណាមបូ លើកទី ៨ គណៈប្រតិភូមកពីខេត្ត-ក្រុងចំនួន ១២៖ Soc Trang, Bac Lieu, Vinh Long, Tra Vinh, An Giang, Kien Giang, Hau Giang, Ca Mau, Tay Ninh, Binh Phuoc ទីក្រុង Can Tho និងទីក្រុងហូជីមិញនឹងចូលរួមសកម្មភាពវប្បធម៌ កីឡា តាំងបង្ហាញ ផ្សព្វផ្សាយ  ទេសចរណ៍។ល។

ជាពិសេស មហោស្រពមានសមាហរណកម្មរួម សកម្មភាពពិធីបុណ្យអុកអំបុក Festival - ប្រណាំងទូក ង នៅ Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long ដែលមានសកម្មភាពដូចជា៖ ការប្រណាំងទូក ង ការស្តារឡើងវិញនូវពិធីថ្វាយបង្គំព្រះច័ន្ទ ការប្រដែត គោមទឹក និងទូក Ca Hauជាដើម៕

ខ្មែរណាមបូ ទៅកាន់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top