• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី (Techfest Viet Nam) ដ៏ធំបំផុតនៃឆ្នាំ ២០១៩


 ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ 
 

ពិធីបើក​ទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី (Techfest Viet Nam) ដ៏ធំបំផុតនៃឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើង នាយប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Ha Long។ ព្រឹត្តិការណ៍​នេះបានរៀប​ចំឡើង​ដោយ​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ​រួមសហការជាមួយគណៈកម្មាធិការប្រជា ជនខេត្ត Quang Ninh។
 
ចំណុចលេ​ចធ្លោនៃ Techfest នៅឆ្នាំនេះ គឺមានការចូលរួមពីវិនិយោគិនមួយចំនួនធំ មូលនិ​ធិ​វិនិយោគ​បរទេស​និង​អ្នកជំនាញអន្តរជាតិយ៉ាងច្រើនកុះករ។ ជាមួយនឹងការតំរង់ទិសសំខាន់នៃប្រធានបទ “ប្រមូល​ផ្តុំ​ប្រភព​​ធនធានមនុស្ស” នោះ ព្រឹត្តិការណ៍នេះ មានគោលបំណង ក្លាយទៅជាមូលដ្ឋានគ្រឹះ ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​និង​អភិវឌ្ឍន៍
 
បណ្តាញចែករំលែក រវាងសមាស​ធាតុនៃ​អេកូឡូ​ស៊ីច្នៃ​ប្រឌិត​ថ្មី​របស់​វៀត​ណាម​និងប្រព័ន្ធ​អេកូឡូស៊ី​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​បំផុត។ ជាពិសេស ជាការតភ្ជាប់ការវិនិយោគ ពីមូលនីធិវិនិយោគផ្សងព្រេង  វិនិយោគិននានា និងអង្គភាព​អាជីវកម្មក្នុងស្រុកនិងអន្តរជាតិ ចំពោះការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។ អញ្ជើញ​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖ “ភាព​ជោគ​ជ័យ​ដំបូង​នៃ​សហគ្រាស​ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ វៀតណាម គឺមិនត្រឹមតែ​ជាការ​រួម​ចំណែក​ដោយ​ផ្ទាល់​ ទៅលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ហើយអ្វីៗ ដែលសំខាន់ជាងនេះទៅទៀតនោះ  គឺស្មារតី​ចាប់​ផ្តើម​អាជីវកម្ម​ ត្រូវបានដិតជាប់ជាមួយនឹងបរិធានរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និងសង្គមទាំងមូល។ ប្រសិនបើ យើងត្រៀម​ខ្លួនជាស្រេច ដាក់ចេញនូវគំនិតថ្មីៗ ហើយរួមគ្នាលើកទឹកចិត្តនូវគំនិតនោះ ព្រមទាំងរួមដៃ​ជាមួយ​គ្នា ​ពិតណាស់​ថា គំនិតទាំងអស់នេះ នឹងទទួលបានជោគជ័យជាមិនខាន”។
 
ដោយបានប្រ​ព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូព្រឹត្តិការណ៍ Techfest Vietnam 2019 ត្រូវបានគេរំពឹងថា នឹងក្លាយជា​កន្លែងតភ្ជាប់​និង​ជំរុញ​អន្តរកម្ម​នៃការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​សហគ្រាសសក្កានុពលយ៉ាងហោចណាស់ ២៥០ និងវិនិយោគិនក្នុងស្រុកនិងអន្តរជាតិជិតចំនួន ២០០ នាក់​ រួមទាំង សហគ្រាសធំៗ ចំនួន ១៥០ ក៏ដូចជាក្រុម​សេដ្ឋកិច្ច​និង​អង្គការ​ជួយ​ឧបត្ថម្ភ​ការចាប់​ផ្តើម​អាជីវកម្ម​ផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top